អង្គការសហប្រជាជាតិ៖ រដ្ឋនិងដែនដីយ៉ាងតិចចំនួន ៥៨ ត្រូវបានគំរាមកំហែងដោយគ្រាប់មីន

2026/06/17 11:17:05 pm        44

ប្រមុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា យ៉ាងហោចណាស់រដ្ឋ និងដែនដីចំនួន ៥៨ ត្រូវបានបំពុលដោយមីនប្រឆាំងមនុស្ស ដោយមានអ្នកស្លាប់ និងរបួសយ៉ាងច្រើន នៅក្នុងប្រទេសមីយ៉ាន់ម៉ា ស៊ីរី អាហ្វហ្គានីស្ថាន និងអ៊ុយក្រែន។

លោក Volker Turk បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«នេះគឺជារឿងគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង ដែលជិត ៣០ ឆ្នាំ ចាប់តាំងពីសន្ធិសញ្ញាហាមឃាត់មីនប្រឆាំងមនុស្ស ត្រូវបានអនុម័ត អាវុធផ្ទុះទាំងនេះ នៅតែបន្តសម្លាប់ និងបង្ករបួសដល់មនុស្ស ជារឿយៗរាប់ទសវត្សរ៍បន្ទាប់ពីពួកវា ត្រូវបានគេដាក់»។


«ដូច្នេះវាពិតជាមានសារៈសំខាន់ណាស់ដែលរដ្ឋទាំងអស់ត្រូវប្តេជ្ញាចិត្តឡើងវិញ ក្នុងការបញ្ចប់ការផលិត ការប្រើប្រាស់ និងការបញ្ជូនអាវុធទាំងនេះ និងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេទ្វេដង ដើម្បីសហការក្នុងការសម្អាតមីនដែលដាក់រួចហើយ»។

លោក Turk បានធ្វើរបាយការណ៍មួយស្តីពីស្ថានភាពនេះ ដោយទាញយកព័ត៌មានពីរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល អង្គការមនុស្សធម៌ និងសង្គមស៊ីវិល។

យ៉ាងហោចណាស់មនុស្ស ៩៤៥ នាក់ ត្រូវបានសម្លាប់ និង ៤.៣២៥ នាក់ រងរបួស ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងឆ្នាំ ២០២៤។ នេះបើយោងតាមការលើកឡើងរបស់ក្រុមឃ្លាំមើលគ្រាប់មីន និងគ្រាប់បែកចង្កោម (Landmine and Cluster Munition Monitor)៕

អត្ថបទដែលទាក់ទង

ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        9
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        16
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams

2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm