ក្រសួងការបរទេសអូម៉ង់បាននិយាយបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរបស់ពួកគេថា រដ្ឋមន្ត្រីការបរទេស លោក Bard al-Busaidi នៃប្រទេសនេះ និងសមភាគីអ៊ីរ៉ង់ លោក Abbas Araghchi បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសពួកគេចំពោះច្បាប់អន្តរជាតិលើបញ្ហានៃការធានាការធ្វើនាវាចរណ៍ដោយសុវត្ថិភាព និងគ្មានឧបសគ្គ នៅក្នុងច្រកសមុទ្រហ័រមូស។

ក្រសួងការបរទេសអូម៉ង់បានឲ្យដឹងថា៖«ដោយផ្អែកលើកិច្ចព្រមព្រៀងអ៊ីរ៉ង់-សហរដ្ឋអាមេរិក រដ្ឋមន្ត្រីទាំងពីរ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសពួកគេចំពោះបទដ្ឋាននៃច្បាប់អន្តរជាតិទាក់ទងនឹងការដឹកជញ្ជូនដោយសុវត្ថិភាព និងដោយសេរីនៃនាវាឆ្លងកាត់ច្រកសមុទ្រហ័រមូស» ដោយបន្ថែមថា ភាគីទាំងពីរបានសម្តែងក្តីសង្ឃឹមថា ពួកគេនឹងខិតខំប្រឹងប្រែងដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការលើកកម្ពស់ដំណើរការនយោបាយ និងការទូត និងរក្សាសន្តិសុខ និងស្ថិរភាព នៅក្នុងតំបន់នេះ។
កាលពីយប់ថ្ងៃចន្ទ តំណាងផ្លូវការរបស់សហរដ្ឋអាមេរិក អ៊ីរ៉ង់ និងប៉ាគីស្ថាន ដែលដើរតួជាអ្នកសម្របសម្រួល បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងមួយ ដែលត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខានៅទីក្រុងហ្សឺណែវ នាថ្ងៃទី១៩ ខែមិថុនានេះ៕
