អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Alexander Alimov បានថ្លែងថា រុស្ស៊ីមិនរំពឹងថា អង្គការសហប្រជាជាតិ អាចដើរតួនាទីសម្របសម្រួលក្នុងការដោះស្រាយជម្លោះអ៊ុយក្រែនទេ។
អ្នកការទូតរូបនេះ បានប្រាប់សារព័ត៌មាន Izvestia ថា៖«ខ្ញុំមិនឃើញមានមូលដ្ឋានណាមួយសម្រាប់យើងដើម្បីចូលទៅក្នុងការចរចាបែបនេះទេ។ ការសម្របសម្រួលពីអង្គការសហប្រជាជាតិ? ខ្ញុំមិនឃើញអង្គការសហប្រជាជាតិ មានសក្តានុពលសម្រាប់រឿងនេះទេ» ។
យោងតាមលោកអនុរដ្ឋមន្ត្រី «របៀបដែលលេខាធិការដ្ឋាន និងអគ្គលេខាធិការ កំពុងប្រព្រឹត្តទៅធ្វើឲ្យ ពួកគេបាត់បង់តួនាទី សិទ្ធិអំណាច និងភាពជឿជាក់បែបនេះទាំងស្រុង»៕

