មេដឹកនាំ G7 ប្រឹង​ប្រែង​ដោះស្រាយបញ្ហា​ពឹងផ្អែកលើប្រទេសចិន សម្រាប់រ៉ែសំខាន់ៗ

2026/06/17 11:47:58 pm        38

បណ្ដា​អ្នកការទូត បានប្រាប់​ឲ្យ​ដឹង​ថា បារាំងដែលជាម្ចាស់ផ្ទះកិច្ច​ប្រជុំ​កំពូល​នៃ​ប្រទេស​មាន​ឧស្សាហកម្ម​លូតលាស់​ទាំង៧​ ឬ G7 កំពុងជំរុញ​ឲ្យ​ដៃគូព្រមព្រៀង​លើសេចក្តីថ្លែងការណ៍មួយ ស្តីពីរ៉ែសំខាន់ៗ នៅថ្ងៃពុធ (ទី១៧ ខែមិថុនា ឆ្នាំ២០២៦) នេះ​ ដែលអាចរួមបញ្ចូលវិធានការ ដើម្បីជួយលោកខាងលិចកាត់បន្ថយការពឹងផ្អែកលើចិន និងការពារវិនិយោគិនពីវិធានការតប​ត និងការលក់​ផលិត​ផល​មិន​សម​តាម​តម្លៃ​ទីផ្សារ​។

មេដឹកនាំទាំង​អស់ នឹងពិភាក្សាអំពីការធានាខ្សែច្រវាក់​ផ្គត់ផ្គង់រ៉ែ ដែលជាប្រធានបទសំខាន់មួយនៃតំណែងប្រធាន G7 របស់បារាំង រួមជាមួយនឹងកិច្ចប្រឹងប្រែងកាន់តែទូលំទូលាយ ដើម្បីដោះស្រាយអតុល្យភាពសេដ្ឋកិច្ចសកល នៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលថ្ងៃទី ១៥-១៧ ខែមិថុនា នៅទីក្រុង​ Evian-les-Bains (អេវីយ៉ង់ ឡេស៍ បាំងស៍​​)។

ចិនបានធ្វើឲ្យប្រទេស​ជា​ច្រើន​មាន​ក្ដីបារម្ភ កាលពីឆ្នាំមុន នៅពេលដែលឧស្សាហកម្មមួយចំនួន ស្ទើរតែឈប់ដំណើរការ បន្ទាប់ពីទីក្រុងប៉េកាំងបានដាក់កម្រិតការនាំចេញ លើមេដែកអចិន្ត្រៃយ៍ដែលផលិត​ពីរ៉ែកម្រ ជាពេល​វេលា​មួយដែលបង្ហាញថា តើ​ខ្សែច្រវាក់​ផ្គត់ផ្គង់លោកខាងលិច នៅក្នុងវិស័យថាមពល ការពារជាតិ និងបច្ចេកវិទ្យា ពឹងផ្អែកលើទំនិញទាំងនេះយ៉ាង​ដូចម្ដេច​។

មន្ត្រីការិយាល័យ​ប្រធានាធិបតីបារាំងមួយ​រូប​បាននិយាយមុនពេលកិច្ចប្រជុំកំពូលនេះ​ថា៖ «យើងកំពុងពិភាក្សាឯកសារ​ដែលមានសារៈសំខាន់ លើ​​រ៉ែសំខាន់ៗ និងជា​លទ្ធផល​​ លើ​អធិបតេយ្យភាពសេដ្ឋកិច្ច»។

វិធានការ​ដែល​កំពុង​ពិភាក្សា​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ រួម​មាន​ការ​គាំទ្រ​តម្លៃ ស្តង់ដារ​ទីផ្សារ ការ​ឧបត្ថម្ភធន និង​ការ​ទិញ​ដែល​មាន​ការធានា ក៏ដូចជា​មធ្យោបាយ ​ដើម្បី​ពង្រីក​ការ​វិនិយោគ​ឯកជន ​ក្នុង​ខ្សែច្រវាក់​​ផ្គត់ផ្គង់​រ៉ែ​សំខាន់​ៗ ​នៅខាង​​ក្រៅ​ប្រទេស​ចិនផង​ដែរ​។ តែ​យ៉ាងណាក្ដី​ វិធានការណាមួយដែលបានប្រកាស នៅក្នុងកិច្ចប្រជុំ G7 ទំនងត្រឹម​តែ​ជាជំហានដំបូងប៉ុណ្ណោះ​៕

អត្ថបទដែលទាក់ទង

មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        7
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        8
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm