ប្រធានាធិបតីកូរ៉េខាងត្បូង ស្នើឲ្យ​លោក Trump ដឹកនាំ​ការទូតដោយសន្តិវិធី ជាមួយកូរ៉េខាងជើង

2026/06/18 12:30:30 am        57

ការិយាល័យរបស់លោក Lee Jae Myung បានឲ្យ​ដឹង​ថា ប្រធានាធិបតីកូរ៉េខាងត្បូងរូប​នេះ​ បានស្នើសុំមេដឹកនាំ​អាមេរិក លោក Donald Trump ឲ្យដឹកនាំការស្វែងរកដំណោះស្រាយប្រកប​ដោយសន្តិវិធី ជុំវិញ​ភាពតានតឹងជាមួយកូរ៉េខាងជើង ដោយ​សំណើនោះ​កើត​មាន​ក្នុងអំឡុងពេលមាន​ការជជែក​គ្នា​រយៈពេលខ្លី នៅឯកិច្ចប្រជុំកំពូលនៃ​ក្រុមប្រទេសធំៗ​ទាំង៧ (G7) កាលពីថ្ងៃអង្គារ (ទី១៦ ខែមិថុនា ឆ្នាំ២០២៦)។

អ្នកនាំពាក្យការិយាល័យ​ប្រធានាធិបតី លោកស្រី Kang Yu-jung បានប្រាប់​ថា មេដឹកនាំទាំង២ បានស្វាគមន៍គ្នាទៅវិញទៅមក ក្នុងអំឡុងពេលថតរូបជាក្រុមនៃ​មេដឹកនាំ G7 ជាកន្លែងដែលលោក Trump បានសួរលោក Lee អំពីស្ថានភាពបច្ចុប្បន្ននៃទំនាក់ទំនងជាមួយកូរ៉េខាងជើង។

បើយោងតាមការិយាល័យរបស់លោក Lee បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ឱកាស​នោះ​ លោក Lee បានស្នើសុំឲ្យ​លោក Trump ដឹកនាំកិច្ចប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហាជាមួយ​កូរ៉េខាងជើង ប្រកប​ដោយសន្តិវិធី ដូចដែលលោកបានធ្វើជាមួយសង្គ្រាម នៅតំបន់​មជ្ឈិមបូព៌ា។ លោកស្រី​ Kang បានបន្ថែម​ថា លោក Trump បានឆ្លើយតបថា លោកនឹងខិតខំដោះស្រាយបញ្ហាកូរ៉េខាងជើង។

គួរ​បញ្ជាក់​ថា លោក Trump និងមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានជួបប្រជុំគ្នាចំនួន ៣លើក អំឡុងអាណត្តិដំបូងរបស់លោក Trump ដែល​​រួមមាន​កិច្ចប្រជុំដ៏សំខាន់ នៅប្រទេសសិង្ហបុរី ក្នុងឆ្នាំ២០១៨ កិច្ចប្រជុំលើកទី២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម​ក្នុងឆ្នាំ​២០១៩ និងកិច្ចប្រជុំមួយ​ នាចុង​ឆ្នាំនោះ នៅឯតំបន់គ្មានយោធា (ព្រំដែន​នៃ​ប្រទេស​កូរ៉េទាំង២) ស្តីពីការរំសាយកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងការបន្ធូរបន្ថយទណ្ឌកម្មដែលដឹកនាំដោយសហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        181
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        221
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        200

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm