នាយករដ្ឋមន្ត្រីកាណាដា ចាត់ទុក​កិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់ថា ជា «ការ​ផ្លាស់ប្តូរស្ថានការណ៍​»

2026/06/18 12:52:55 am        47

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney កាលពីថ្ងៃអង្គារ (ទី១៦ ខែមិថុនា ឆ្នាំ២០២៦) បាននិយាយថា លោកបានឃើញកិច្ចព្រមព្រៀង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ហើយបានចាត់ទុក​វាថា ជា «ការ​ផ្លាស់​ប្តូរស្ថានការណ៍ទាំង​ស្រុង​»។

នៅក្រៅកិច្ចប្រជុំកំពូលនៃ​ក្រុម​ប្រទេស​ធំៗទាំង៧ (G7) ក្នុង​ប្រទេសបារាំង លោក Carney បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ CNN ថា៖ «ខ្ញុំត្រូវតែនិយាយថា វាលើសពីការរំពឹងទុករបស់ខ្ញុំ។ យើងពិតជារីករាយណាស់ជាមួយនឹងកិច្ចព្រមព្រៀងដែលត្រូវបានធ្វើឡើងនេះ​»។

អនុស្សរណៈនៃការយោគយល់គ្នា (MOU) ត្រូវបានចុះហត្ថលេខា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ តាមប្រព័ន្ធអេឡិចត្រូនិក កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មក​ ដែលរួមមានការបញ្ចប់ប្រតិបត្តិការយោធា នៅគ្រប់សមរភូមិ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈពេលដែលកំពុងរៀបចំដំណាក់​កាល សម្រាប់ការចរចា ស្ដីពី​កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលភ្ជាប់ទៅនឹងការបន្ធូរបន្ថយទណ្ឌកម្ម។ ពិធីចុះហត្ថលេខាត្រូវបានគ្រោងទុកធ្វើឡើង​នៅ​ថ្ងៃទី១៩ ខែមិថុនា នៅប្រទេសស្វីស។

នៅពេលត្រូវបាន​សួរថា តើប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហាញកិច្ចព្រមព្រៀងនេះដល់រូប​លោកដែរ ឬទេ លោក Carney បាននិយាយថា៖ «មែនហើយ ខ្ញុំបានឃើញកិច្ចព្រមព្រៀងនេះ​។ យើងមានប្រភពរបស់យើង ដូចអ្នកដែរ»។

លោក Carney បានបន្ថែម​ថា៖ «វាគឺ​ជារយៈពេលសមហេតុផល សម្រាប់កិច្ចព្រមព្រៀងមួយ ដែលចូល​ជា​ធរមាន​។ វាគឺ​ជាការបញ្ឈប់អរិភាព។ វាគឺ​ជាបទឈប់បាញ់ សម្រាប់រយៈពេល ៦០ថ្ងៃ។ ដូច្នេះ ខ្ញុំគិតថា តាម​ទស្សនៈរបស់យើង វា​ត្រូវ​បាន​រៀប​ចំឡើង​យ៉ាង​ប្រុង​ប្រយ័ត្ន និង​យ៉ាង​ល្អ​​។ ជាថ្មីម្តងទៀត វា​ត្រូវ​បាន​រៀប​ចំឡើង​យ៉ាង​ប្រុង​ប្រយ័ត្ន និង​យ៉ាង​ល្អ​។ មែនហើយ ខ្ញុំពិតជាគិតថា វាគឺ​ជាការផ្លាស់ប្តូរស្ថានការណ៍​ទាំង​ស្រុង»៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        57
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        55
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        52

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm