ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យថ្មី និងផ្ដល់ជូនអគារសិក្សាថ្មី១ខ្នងក្នុងអនុវិទ្យាល័យពីងពង់

2022/04/26 07:58:55 pm        979

កំពង់ស្ពឹ៖ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញសម្ពោធបណ្ណាល័យនាវាយុវជន អាស៊ីអាគ្នេយ៍កម្ពុជា ស្ថិតក្នុង សាលា បឋម សិក្សា និងអនុវិទ្យាល័យពីងពង់ ក្នុងឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

បើតាមឯកឧត្តម ស្រ៊ាង គឹមលី ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា និងជា ប្រធាន ក្រុមការងារចុះជួយឃុំដំណាក់រាំង បានឲ្យដឹងថា បណ្ណាល័យដែលបានសាងសង់រួចនេះ មានឈ្មោះថា បណ្ណាល័យនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា មានទំហំ៨.៥ម៉ែត្រ គុណ១៦ម៉ែត្រ ដែលត្រូវបានចាប់ផ្តើមបើកការដ្ឋានសាងសង់ឡើងកាលពីខែមិថុនា ឆ្នាំ២០២០ និងបានរួចរាល់ជា ស្ថាពរ នៅក្នុងខែមិថុនា ឆ្នាំ២០២១។ការសាងសង់បណ្ណាល័យនេះ ចំណាយថវិកាអស់ ប្រមាណ ៣០,០០០ ដុល្លារ។ ថវិកាទាំងនេះ បានមកពីថវិកាសន្សំរបស់សមាគម ពីថ្នាក់ដឹកនាំ និងសប្បុរស ជន នានា។

អគារមួយខ្នងនេះ បានដាក់ឈ្មោះជាបណ្ណាល័យ ប៉ុន្តែជាក់ស្តែងបច្ចុប្បន្នគឺត្រូវ បានពុះ ធ្វើជាថ្នាក់រៀន ២ថ្នាក់ សម្រាប់សិស្សរៀន ជំនួសថ្នាក់រៀន២ថ្នាក់ ដែលប្រើប្រាស់នៅក្នុងអគារ ចាស់ ទ្រុឌទ្រោមខ្លាំង។ នៅពេលអនាគត ពេលដែលសាលាទទួលបានថ្នាក់រៀន សមរម្យគ្រប់គ្រាន់ ពីក្រសួង អប់រំ យុវជន និងកីឡា សមាគមនឹងត្រឡប់មក ដើម្បីកែសម្រួលនឹងរៀបចំឲ្យទៅ ជាបណ្ណា ល័យ ពេញ លេញ វិញ។

ទន្ទឹមនឹងនោះឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានសម្តែងការពេញចិត្ត ចំពោះ ការ សម្រួល និងអភិវឌ្ឍវិស័យអប់រំក្នុងខេត្តកំពង់ស្ពឺ «កូនក្មួយបច្ចុប្បន្នមានសំណាង បានកាន់ ប៊ិច កាន់ សៀវភៅ ដើរចូលសាលា មិនចាំបាច់ពិបាកក្នុងការសាងសង់អគារ ដោយខ្លួនឯង ដូចកាលពី ពូ នៅ ជា សិស្ស ប្អូនៗ ក្មួយៗ មានសំណាងដែលទទួលបានអាគារសិក្សាថ្មី និងបណ្ណាល័យ ដើម្បីសិក្សា រៀនសូត្រ និងស្វ័យសិក្សា។

ឯកឧត្តមក៏បានធ្វើការកោតសរសើរដល់ ក្រុមការងារដែលខិតខំ ប្រឹងប្រែង ប្រមូល ថវិការដើម្បីសាងសង់បណ្ណាល័យ ហើយភាពជោគជ័យទាំងអស់នេះ គឺស្ថិតក្រោម បាតដៃ នៃម្លប់ សុខសន្តិភាព របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រ កម្ពុជា។

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់ សប្បុរសជន និងក្រុមការងារនាវាយុវជន អាស៊ី អាគ្នេយ៍កម្ពុជា ដែលបានផ្តល់ជូននូវអាគារបណ្ណាល័យមួយខ្នងជូនដល់ឃុំដំណាក់រាំង ខេត្តកំពង់ស្ពឺ និងសូមអបអរសាទរដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សរួមទាំងប្រជាពលរដ្ឋ ឃុំដំណាក់រាំង ដែល ទទួល បានអគារថ្មី ដែលនេះនឹងក្លាយទៅជាធនធានបន្ថែមទៀត​ សម្រាប់ការសិក្សា​របស់​ក្មួយៗ។ "ការផ្តល់ជូនអគារមួយខ្នងថ្មីនេះ គឺជាកាយវិការដែលគួរឲ្យកោតសរសើរ និង​គួរ​ឲ្យលើក​ទឹកចិត្ត ​ហើយ ដែលជាគំរូនៃការចូលរួមត្រឡប់មកវិញជូនដល់សង្គម​ជាតិតាមលទ្ធភាព​រៀង​រៀងខ្លួន”។

ក្រៅពីការសម្ភោធអគារបណ្ណាល័យថ្មី និងដោយមើលឃើញស្ថានភាពជាក់ស្ដែង នៃអគារចាស់ ទ្រុឌ ទ្រោម មួយខ្នងនៅក្នុងសាលារៀន ឯកឧត្តម ហ៊ុន ម៉ានី បានស្នើក្រុមការងារ សិក្សាលទ្ធភាព នៅក្នុង ការ សាងសង់អគារថ្មីមួយខ្នង មានចំនួនបីបន្ទប់ ជំនួសឲ្យអគារដែលចាស់ទ្រុឌទ្រោម ដើម្បីផ្តល់ ជូនជា កាដូ បន្ថែមជូនទៅដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក៏ដូច​ជាប្រជាពលរដ្ឋក្នុងឃុំផងដែរ៕ អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        174
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm