ចិន​អំពាវនាវ​ឲ្យ​​មាន​សំឡេង​ប្រជាជាតិកំពុងអភិវឌ្ឍន៍សកលខាងត្បូងបន្ថែមទៀត​ ​នៅ UN

2026/06/18 01:11:43 am        39

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយនៅ​ថ្ងៃពុធ (ទី១៧ ខែមិថុនា ឆ្នាំ២០២៦) នេះ​ថា បណ្ដាប្រទេស​កំពុង​លូត​លាស់​ មាន​តំណាងមិនគ្រប់គ្រាន់ នៅអង្គការសហប្រជាជាតិ (UN) ដែលអាជ្ញាធរ​របស់ពួក​គេប្រឈមកាន់តែខ្លាំងឡើងៗ ដោយការកើនឡើងនូវ​ជម្លោះនយោបាយ និងសេដ្ឋកិច្ចទូទាំងពិភពលោក។

ការអត្ថាធិប្បាយនេះ បានកើត​ឡើង​នៅក្នុងសន្និសីទសារព័ត៌មានដ៏កម្រមួយ នៅទីក្រុងប៉េកាំង ដើម្បី​ចេញសៀវភៅសជាផ្លូវការ​ ដែលផ្តល់សំណើនានា​ ដើម្បីធានាឲ្យ​បាន​ថា អភិបាលកិច្ចសកលកាន់​តែ​មានភាពយុត្តិធម៌ និងសមធម៌​​។ ក្នុង​សន្និសីទ​នោះ​ ដោយអំពាវនាវឲ្យ​មានសំឡេងបន្ថែមទៀតពីប្រជា​ជាតិកំពុងអភិវឌ្ឍន៍សកលខាង​ត្បូង (Global South) លោក Wang បាននិយាយថា៖ «ប្រទេសនានា មិនថា តូច ឬធំ ខ្លាំង ឬខ្សោយ អភិវឌ្ឍន៍ ឬកំពុងអភិវឌ្ឍន៍នោះទេ​ គឺជាសុទ្ធ​តែ​សមាជិកដែល​មាន​ភាព​ស្មើៗគ្នានៃសហគមន៍អន្តរជាតិ»។

លោក Wang បានបន្ត​ថា បញ្ហាប្រឈមថ្មីជាបន្តបន្ទាប់ នាំមកនូវវិបត្តិសកលដែលជាប់ទាក់ទងគ្នា ដោយលោកបាននិយាយ​បន្ថែមដោយ​ប្រើ​ពាក្យ​ពេចន៍​ប្រៀប​ធៀប​ថា «នាវា​នៃអរិយធម៌ បានធ្វើ​ដំណើរ​ចូលទៅក្នុងដែន​ទឹកដ៏គ្រោះថ្នាក់ ដែល​មាន​ថ្មប៉ប្រះទឹកលាក់កំបាំង និងព្យុះដ៏កំណាច​»។

លោកបានសង្កត់ធ្ងន់​ថា ការ​ប៉ះទង្គិច​គ្នា បង្ហាញពីជម្លោះដែល​កាន់​តែ​ជ្រៅៗទៅ​​ ខណៈដែល «ព្រឹត្តិការណ៍គ្រប់គ្រងប្រកប​​ដោយហានិភ័យ​​ លេចឡើងជាបន្តបន្ទាប់ ដោយការ​និយាយ​នេះ​សំដៅទៅលើព្រឹត្តិការណ៍ដែលមិននឹកស្មានដល់ ឬការគំរាម​កំហែងដែលមិនត្រូវបានអើពើ ទោះបីជាហេតុការណ៍​ទាំង​នោះ​អាចមើលឃើញយ៉ាង​ប្រចក្សក៏ដោយ។

ការ​លើក​ឡើង​របស់​លោក Wang ​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ គឺចង់​​សំដៅ​ទៅ​លើ​ជម្លោះ នៅតំបន់​​មជ្ឈិមបូព៌ា និង​ប្រទេសអ៊ុយក្រែន ប៉ុន្តែ​មិន​បានបញ្ជាក់​ឲ្យ​បាន​​លម្អិត​ជាក់លាក់ឡើយ​៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        86
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        75
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm