ប្រទេសយេម៉ែនអំពាវនាវដល់ UN ឲ្យចាត់វិធានការតឹងរ៉ឹងជាងមុនលើអ៊ីរ៉ង់ និងការផ្តល់មូលនិធិដល់ក្រុមហ៊ួទី

2026/06/18 01:14:13 am        59

រដ្ឋាភិបាលយេម៉ែនដែលទទួលស្គាល់ដោយអន្តរជាតិ្កកាលពីថ្ងៃអង្គារ បានអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានការតឹងរ៉ឹងជាងមុនប្រឆាំងនឹងការគាំទ្ររបស់អ៊ីរ៉ង់ចំពោះក្រុមហ៊ួទី និងពង្រីកទណ្ឌកម្មប្រឆាំងនឹងបុគ្គល និងអង្គភាពដែលត្រូវបានចោទប្រកាន់ពីបទបំផ្លាញដំណើរការនយោបាយរបស់ប្រទេសនេះ។

ថ្លែងទៅកាន់ក្រុមប្រឹក្សានេះ ឯកអគ្គរដ្ឋទូតយេម៉ែនប្រចាំអង្គការសហប្រជាជាតិ លោក Abdullah Al-Saadi បានជំរុញឲ្យសហគមន៍អន្តរជាតិកាត់ផ្តាច់ប្រភពមូលនិធិ និងអាវុធសម្រាប់ក្រុមហ៊ួទី ដោយពណ៌នាអំពីក្រុមនេះថា កំពុងគំរាមកំហែងកាន់តែខ្លាំងឡើងដល់សន្តិសុខក្នុងតំបន់ និងអន្តរជាតិ។

រដ្ឋាភិបាលបាននិយាយថា ការវិវត្តថ្មីៗបានបង្ហាញថា ជម្លោះយេម៉ែនលែងជាជម្លោះផ្ទៃក្នុងទៀតហើយ ដោយចោទប្រកាន់ក្រុមហ៊ួទីថា បានធ្វើសកម្មភាពជាអាវុធយោធារបស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និងប្រើប្រាស់ទឹកដីយេម៉ែន ដើម្បីគំរាមកំហែងដល់ប្រទេសជិតខាង និងផ្លូវដឹកជញ្ជូនអន្តរជាតិ។

ប្រទេសយេម៉ែនក៏បានអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខធ្វើបច្ចុប្បន្នភាពបញ្ជីទណ្ឌកម្មរបស់ខ្លួន ដើម្បីរួមបញ្ចូលបុគ្គល និងអង្គភាពដែលត្រូវបានរកឃើញថា កំពុងរារាំងដំណើរការនយោបាយ ឬធ្វើឲ្យខូចស្ថាប័ន រដ្ឋ៕

អត្ថបទដែលទាក់ទង

UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm       
ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm       
អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm        10

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz

2026/07/24 07:49:51 pm
​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm