នាយករដ្ឋមន្ត្រីកាណាដាជំរុញឲ្យ​ធ្វើពិពិធកម្មថាមពលសកល ក្រោយ​មាន​វិបត្តិច្រកសមុទ្រ Hormuz

2026/06/18 01:41:46 am        54

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney នៅ​ថ្ងៃពុធ (ទី១៧ ខែមិថុនា ឆ្នាំ២០២៦) នេះ បានគូសបញ្ជាក់ពីភាពចាំបាច់នៃការធ្វើពិពិធកម្មថាមពល និងពាណិជ្ជកម្ម ដោយលើកឡើងពីផលប៉ះពាល់ធ្ងន់ធ្ងរទូទាំងពិភពលោក ដោយសារ​ការបិទច្រកសមុទ្រ Hormuz។

ក្នុងអំឡុងពេលមាន​សន្និសីទសារព័ត៌មានមួយ នៅទីក្រុង Evian របស់​ប្រទេសបារាំង នៅខាងក្រៅកិច្ចប្រជុំកំពូលនៃ​មេដឹកនាំក្រុម​ប្រទេស​មាន​ឧស្សាហកម្ម​លូតលាស់​ទាំង៧ (G7) លោក Carney បានប្រាប់អ្នកសារព័ត៌មានថា៖ «មេរៀនមួយនៃការយល់ដឹងស៊ីជម្រៅ គឺការធ្វើពិពិធកម្ម»។

លោកបានកត់សម្គាល់ថា «ផ្លូវ​ទឹក​ដ៏​តូចចង្អៀត​» ជាយុទ្ធសាស្ត្រ នៅតំបន់​មជ្ឈិមបូព៌ា ជះ​ឥទ្ធិពលអវិជ្ជមានដោយផ្ទាល់ទៅលើការ​ចំណាយ​នៃការរស់នៅ ក្នុងនោះ​រួមទាំងតម្លៃប្រេងឥន្ធនៈឡើង​ខ្ពស់ សម្រាប់ពលរដ្ឋកាណាដា។ លោក Carney បានបន្ត​ថា មិនមានការធ្វើពិពិធកម្មគ្រប់គ្រាន់ នៅក្នុងតំបន់នោះទេ ហើយកាណាដា មានសមត្ថភាពធ្វើរឿងជាច្រើន។

ជាមួយ​គ្នានេះ លោក​នាយករដ្ឋមន្ត្រីរូប​នេះបានរៀបរាប់លម្អិតអំពីការប្តេជ្ញាចិត្តរបស់ប្រទេសកាណាដា ក្នុងការធ្វើឲ្យ​ទីផ្សារមានស្ថិរភាព ដោយពង្រីកវិសាលភាពថាមពលរបស់ខ្លួន។ លោកបានបញ្ជាក់​ថា ប្រទេសនេះមានគោលបំណងផលិតឧស្ម័នធម្មជាតិរាវ (LNG) ចំនួន ១៥០​មេហ្គាតោន នៅចុងឆ្នាំនេះ ដើម្បីបំពេញតម្រូវការកើនឡើងពីដៃគូអឺរ៉ុប។

លោក Carney បានគូសបញ្ជាក់ពីកិច្ចព្រមព្រៀងទិញយកឧស្ម័នធម្មជាតិរាវ (LNG) ដែលមានស្រាប់ជាមួយអាល្លឺម៉ង់ និងបានកត់សម្គាល់ថា កិច្ចព្រមព្រៀងបន្ថែមទៀតជាមួយប្រទេសអឺរ៉ុប កំពុងត្រូវបានបញ្ចប់​។ លើសពីនេះ ទីក្រុងអូតាវ៉ាកំពុងផ្តោតលើការពង្រីកបំពង់បង្ហូរប្រេង Trans Mountain (TMX) និងផ្លូវថ្មីនាពេល​ខាង​មុខ​ទៅកាន់សហរដ្ឋអាមេរិក ដើម្បីធានាបាននូវបណ្តាញចែកចាយកាន់តែទូលំទូលាយ​៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        196
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        236
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        214

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm