ហុងគ្រីបើកការស៊ើបអង្កេតលើការរឹបអូសសាច់ប្រាក់ និងមាសរបស់អ៊ុយក្រែន

2026/06/18 01:45:12 am        61

ហុងគ្រី បានបើកការស៊ើបអង្កេតផ្ទៃក្នុងលើអាជ្ញាធរពន្ធដារ កងកម្លាំងប្រឆាំងភេរវកម្ម និងទីភ្នាក់ងារផ្សេងទៀតរបស់ខ្លួន ជុំវិញការរឹបអូសការដឹកជញ្ជូនសាច់ប្រាក់ធនាគារអ៊ុយក្រែន ក្រោមរដ្ឋាភិបាលមុន ។

ពលរដ្ឋអ៊ុយក្រែន ៧នាក់ដែលដឹកប្រាក់ និងមាសតម្លៃ ៨២លានដុល្លារ តាមរថយន្ត ២គ្រឿង ត្រូវបានឃាត់ខ្លួននៅហុងគ្រីកាលពីខែមីនា ពាក់ព័ន្ធនឹងការសង្ស័យពីការលាងលុយកខ្វក់ អំឡុងពេលរដ្ឋាភិបាលមុនរបស់លោកនាយករដ្ឋមន្រ្តី Viktor Orban គឺជាសម្ព័ន្ធមិត្តមួយរបស់រុស្ស៊ីដែលទាស់ទែងជាមួយទីក្រុងគីវ ។

ធនាគារ Oschadbank របស់អ៊ុយក្រែននិយាយថា និយោជិករបស់ខ្លួន បានចូលរួមប្រតិបត្តិការតាមធម្មតា ដែលជាការដឹកជញ្ជូនសាច់ប្រាក់ និងមាសប្រចាំសប្តាហ៍ ចាប់តាំងពីការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន ។

នៅក្នុងសារបង្ហោះលើ Facebookនាថ្ងៃពុធនេះ នាយករដ្ឋមន្រ្តីហុងគ្រីលោក Peter Magyar ដែលទើបឈ្នះការបោះឆ្នោតកាលពីខែមេសា និយាយថា អគ្គរដ្ឋអាជ្ញា ត្រូវតែលើកឡើងបញ្ហាមួយនេះ ដោយមិនត្រូវបង្អង់យូរជាដាច់ខាត ។

សូមបញ្ជាក់ថា លោក Orban បានធ្វើឲ្យមានការសង្ស័យចំពោះការគាំទ្រអ៊ុយក្រែន ក្នុងសង្រ្គាមរបស់ពួកគេជាមួយរុស្ស៊ី ដែលជាចំណុចស្នូលមួយនៃយុទ្ធនាការបោះឆ្នោតរបស់លោក ហើយលោកថែមទាំងប្រើសិទ្ធិវេតូចំពោះទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុបទៀតផងលើទីក្រុងមូស្គូ ក៏ដូចជាប្រាក់កម្ចីសម្រាប់ទីក្រុងគីវ ។

ហុងគ្រី បានប្រគល់សាច់ប្រាក់ និងមាសទៅឲ្យអ៊ុយក្រែនវិញ រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលពិធីស្បថឡើងកាន់តំណែងរបស់លោក Magyar ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        73
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        60
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm