មន្ទីរព្យុះសង្ឃរាជាតិសហរដ្ឋអាមេរិក និយាយថា ព្យុះត្រូពិក ត្រូវបានគេរំពឹងថា នឹងកកើតឡើងនៅជិតតំបន់ឆ្នេររដ្ឋ Texas នៅថ្ងៃពុធនេះ ។
ទីភ្នាក់ងារអាកាសធាតុមួយនេះ បានព្រមានពីភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ដ៏គំហក់ប្រកបដោយគ្រោះថ្នាក់ នៅតាមច្រករបៀងថាមពលដែលរួមទំាងរោងចក្រចម្រាញ់ប្រេងលើឆ្នេរ និងរោងចក្រខួងប្រេងជិតតំបន់ឆ្នេរផងដែរ ។
សារព័ត៌មានសហរដ្ឋអាមេរិក រាយការណ៍ថា ភ្លៀងធ្លាក់កម្ពស់ជិត ៤សង់ទីម៉ែត្រ បានធ្លាក់នៅទីក្រុង Galveston ក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ គិតត្រឹមរសៀលថ្ងៃអង្គារ ។
សូមបញ្ជាក់ថា ព្យុះត្រូពិកនេះ ស្ថិតនៅចម្ងាយប្រហែល ១០៥គ.មភាគនិរតីទីក្រុង Corpus Christi ស្ថិតក្នុងរដ្ឋ Texas ហើយវានឹងត្រូវគេដាក់ឈ្មោះថាព្យុះ Arthur បើសិនកម្លាំងវាកើនឡើង ដើម្បីក្លាយជាព្យុះសង្ឃរាអាត្លង់ទិកលើកដំបូងក្នុងឆ្នាំ ២០២៦ ៕

