លោក Modi ព្រមានអំពី «កង្វះទំនុកចិត្ត» មុនពេលមានជំនួប​ទ្វេភាគី​ជាមួយលោក Trump

2026/06/18 01:52:55 am        52

នាយករដ្ឋមន្ត្រីឥណ្ឌា លោក​ Narendra Modi និងប្រធានាធិបតីអាមេរិក លោក​ Donald Trump បានចាប់ដៃ និងញញឹមដាក់​គ្នា នៅខាងក្រៅកិច្ចប្រជុំកំពូលនៃ​ក្រុមប្រទេសធំៗ​ទាំង៧ (G7) នៅប្រទេសបារាំង មុនពេលមាន​កិច្ចប្រជុំទ្វេភាគីលើកដំបូងរបស់​ពួក​លោក ក្នុងរយៈពេល ១ឆ្នាំ។

អ្វីដែលគួរឲ្យ​កត់សម្គាល់នោះ គឺថា មិន​មាន​ការឱបបែប​សត្វខ្លាឃ្មុំ​​របស់លោក Modi ដែលជាសញ្ញា​សម្គាល់​នៃ​កាយវិការ​រាក់ទាក់យ៉ាង​ស្និទ្ធស្នាល​របស់លោក ជាមួយមេដឹកនាំពិភពលោក។ ការស្វាគមន៍បែប​ញញើត​ញញើម​​នេះ បានឆ្លុះបញ្ចាំងពីទំនាក់ទំនងដែលបានស្ថិតនៅក្រោមសម្ពាធ ចាប់តាំងពីមាន​ការប្រឈមមុខដាក់គ្នាផ្នែកយោធារបស់ឥណ្ឌាជាមួយប៉ាគីស្ថាន ក្នុងឆ្នាំ២០២៥ និងវិធានការពន្ធរបស់លោក Trump។

បើ​ទោះ​បី​ទំនាក់ទំនងបានបង្ហាញសញ្ញាមាន​ស្ថិរ​ភាព ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះក៏ដោយ ក៏​កត្តារំខាន​ធំ​ៗនៅតែមាន។ នៅក្នុងសុន្ទរកថាមួយ ស្តីពី «ការបង្កើតភាពជាដៃគូថ្មី និងការកសាងសាមគ្គីភាពអន្តរជាតិឡើងវិញ» នៅទីក្រុង​ Evian លោក Modi បានព្រមានអំពីឱនភាពទំនុកចិត្តកាន់តែខ្លាំងឡើង នៅក្នុងកិច្ចការពិភពលោក។ ការកត់សម្គាល់នេះ បានបន្លឺសំឡេងបន្ថែម នៅពេលដែលលោក​រៀបចំជួបជាមួយលោក Trump។

កាល​ពី​ថ្ងៃអង្គារ (ទី១៦ ខែមិថុនា ឆ្នា២០២៦) លោក Modi បានប្រាប់កិច្ចប្រជុំកំពូលរបស់មេដឹកនាំពិភពលោក ក្នុង​នោះរួមមាន​ទាំងលោក Trump ផង​ដែរ​ថា៖ «ជារឿង​គួរ​សោក​ស្ដាយណាស់​ សព្វថ្ងៃនេះ ពិភពលោកមិនរងទុក្ខដោយសារកង្វះខាតធនធានទេ តែ​រងទុក្ខដោយសារកង្វះខាតទំនុកចិត្ត។ ហើយអនាគតនៃភាពជាដៃគូរបស់យើង អាស្រ័យលើការកសាងទំនុកចិត្តនេះឡើងវិញ»។

គួរបញ្ជាក់ថា ទោះបីជាឥណ្ឌាមិនមែនជាសមាជិករបស់ក្រុម​ G7 ក៏ដោយ ក៏​ទីក្រុងញូវដេលីបានក្លាយជាភ្ញៀវជាញឹក​ញាប់​ នៅក្នុង​​កិច្ចប្រជុំកំពូលនេះ​ ដោយបានគូសបញ្ជាក់ពីទម្ងន់របស់ប្រទេស​នេះ​ដែលកំពុងកើនឡើង នៅក្នុងកិច្ចការសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយសកល៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        37
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        25
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm