នៅថ្ងៃពុធនេះ ក្រុមហ៊ុន Tesla បានបើកមជ្ឈមណ្ឌលពិសោធន៍ទី ៥របស់ខ្លួននៅទីក្រុងភាគខាងត្បូង Hyderabad ប្រទេសឥណ្ឌា ។
ទិន្នន័យរដ្ឋាភិបាលបង្ហាញថា ក្រុមហ៊ុន Tesla បានលក់រថយន្តម៉ូដែល Y ត្រឹមតែ ៣៥០គ្រឿងប៉ុណ្ណោះ ចាប់តំាងពីការចែកចាយកាលពីខែកញ្ញា ឆ្នាំមុន ក្នុងនោះគូប្រជែងដូចជាក្រុមហ៊ុន BYD, Mercedes-Benz និងក្រុមហ៊ុន BMW លក់ដាច់ច្រើនជាងឆ្ងាយក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកមួយនេះ អំឡុងពេលតែមួយ ។
ម៉ូដែល Y ទទួលរងពន្ធនាំចូលខ្ពស់រហូតដល់ ១០០ភាគរយ គឺជាកម្រិតមួយដែលប្រធានក្រុមហ៊ុនលោក Elon Musk បានរិះគន់ ដែលនេះមានន័យថា រថយន្តរបស់ក្រុមហ៊ុន Tesla មានតម្លៃខ្ពស់ខ្លាំងនៅប្រទេសឥណ្ឌា ជាងទីផ្សារណាណាទាំងអស់ ។
ម៉ូដែល Y L ដែលបានអាចបើកបានចម្ងាយជាង ៦៨០គ.ម នឹងមានតម្លៃ ៦៦.០០០ដុល្លារ ក្នុង ១គ្រឿង ពោលគឺខ្ពស់ជាងម៉ូដែល Y បន្តិចដែលមានតម្លៃ ៦៤.០០០ដុល្លារ ក្នុង ១គ្រឿង ប៉ុន្តែនៅខ្ពស់ជាងទីផ្សារជាទីដែលរថយន្តភាគច្រើនមានតម្លៃក្រោម ២២.០០០ដុល្លារប៉ុណ្ណោះ ក្នុង ១គ្រឿង ៕

