លីទុយអានី និងអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការយាន​ដ្រូន​

2026/06/18 01:56:18 am        63

យោងតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈលីទុយអានី LRT បាន​ឲ្យ​ដឹង​ថា ប្រទេសលីទុយអានី និងសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើលិខិតបង្ហាញ​ចេតនាមួយ កាលពីថ្ងៃអង្គារ (ទី១៦ ខែមិថុនា ឆ្នាំ២០២៦) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ស្ដីពី​យានដ្រូន និងប្រព័ន្ធប្រឆាំងយានដ្រូន​។

កិច្ចព្រមព្រៀងនេះ ដែលបានចុះហត្ថលេខានៅទីក្រុងប៉ារីស ក្នុង​ប្រទេស​បារាំង ដោយក្រសួងការពារជាតិលីទុយអានី និងក្រសួងការពារជាតិសហរដ្ឋអាមេរិក គ្របដណ្តប់លើប្រព័ន្ធ និងបច្ចេកវិទ្យាយាន​ដ្រូន​ ដែលត្រូវបាន​ប្រើ ដើម្បីចាប់​ និងបន្សាបយានដ្រូន​។

យោងតាមក្រសួង បាន​ឲ្យ​ដឹង​ថា​ ប្រទេសចំនួន ១៧ផ្សេងទៀត ក៏បានចូលរួមក្នុងគំនិតផ្តួចផ្តើមនេះផងដែរ​។ ក្រោមកិច្ចព្រមព្រៀងនេះ លីទុយអានី និងសហរដ្ឋអាមេរិក នឹងធ្វើការ ដើម្បីបង្ហាញ​បច្ចេកវិទ្យាដែលមានសក្តានុពល ពន្លឿនការអភិវឌ្ឍ និងការដាក់ពង្រាយ និងសម្របសម្រួលកិច្ចប្រឹងប្រែងលទ្ធកម្ម​។

ជាមួយ​គ្នានេះ ប្រទេសទាំង២ ក៏មានគម្រោងធ្វើឲ្យ​ប្រសើរឡើងនូវសមត្ថភាព​អន្តរប្រតិបត្តិការ រវាងប្រព័ន្ធរបស់ពួកគេ និងវាយតម្លៃស្តង់ដាររួម សម្រាប់ការបញ្ជូន និងដំណើរការទិន្នន័យឧបករណ៍ចាប់សញ្ញាយានដ្រូន​។

ក្រសួងបានបន្ថែម​ថា កិច្ចព្រមព្រៀងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ចំពោះនវានុវត្តន៍​ការពារជាតិ និងការអនុម័តបច្ចេកវិទ្យាថ្មីៗឲ្យ​កាន់តែលឿន ខណៈពេលដែលលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ក្នុងការចែករំលែកជំនាញ ការស៊ើបការណ៍សម្ងាត់ពី​ការ​គំរាមកំហែង និងទិន្នន័យប្រតិបត្តិការ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        1
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        21
អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump

2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm