IEA មើលឃើញការ​ងើប​​ឡើងវិញបន្តិចម្ដងៗ នៅ​ច្រកសមុទ្រ Hormuz ដោយដល់កម្រិត​អតិរេក នៅឆ្នាំ២០២៧

2026/06/18 03:01:37 am        60


ក្នុងរបាយការណ៍ទីផ្សារប្រេងប្រចាំខែរបស់ខ្លួន នាថ្ងៃពុធ (ទី១៧ ខែមិថុនា ឆ្នាំ២០២៦) នេះ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឲ្យ​ដឹង​ថា ទីផ្សារប្រេងពិភពលោក នឹងងើបឡើងវិញបន្តិចម្តងៗ ពីការបិទច្រកសមុទ្រ Hormuz មុនពេលឈានដល់អតិរេកខ្លាំង នៅឆ្នាំ២០២៧។

សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាមរយៈពេល ៣ខែ ដែលរួមមានការបើកច្រកសមុទ្រ Hormuz ឡើងវិញដោយ​អ៊ីរ៉ង់ ហើយ​អាមេរិកដក​ការបិទខ្ទប់​ផ្លូវទឹករបស់ខ្លួន ដោយ​អាចនាំមកនូវការបញ្ចប់នៃការរំខានដល់ការផ្គត់ផ្គង់ប្រេងដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រ ដែលបានបិទទិន្នផលប្រេងជាង ១៤​លានបារ៉ែល ក្នុងមួយថ្ងៃ នៅតំបន់​មជ្ឈិមបូព៌ា។​ នេះបើយោងតាម ​​IEA។

ទីភ្នាក់ងារនេះ ដែលផ្តល់ដំបូន្មានដល់បណ្ដាប្រទេសឧស្សាហកម្ម បានបញ្ជាក់​ថា៖ «ប្រសិនបើកិច្ចព្រមព្រៀងនេះ មានប្រសិទ្ធភាព ការនាំចេញ និងផលិតកម្មពីឈូងសមុទ្រ គួរតែឃើញការងើបឡើងវិញបន្តិចម្តង​ៗ ជាពិសេសដោយសារតែការនាំចេញប្រេងរបស់អ៊ីរ៉ង់ អាចចាប់ផ្ដើម​ឡើងវិញបានយ៉ាងពេញលេញ នៅពេលដែលការបិទខ្ទប់​ផ្លូវទឹក​របស់សហរដ្ឋអាមេរិក ត្រូវបានដក​ចេញ​»។

ជាមួយ​គ្នា​នេះ ​នៅក្នុងទស្សនវិស័យ​លើកដំបូងរបស់ខ្លួន នៅ​ឆ្នាំ២០២៧ IEA បានឲ្យ​ដឹង​បន្ថែម​ថា ទីផ្សារប្រេង នឹងចូលទៅដល់​បរិមាណ​ផ្គត់ផ្គង់លើសកម្រិតដ៏ច្រើន នៅឆ្នាំក្រោយ ដោយការផ្គត់ផ្គង់ប្រេងសកលនឹងកើនឡើង ៨លានបារ៉ែល ក្នុងមួយថ្ងៃ ហើយ​តម្រូវការកើនឡើងត្រឹមតែ ២លានបារ៉ែលប៉ុណ្ណោះ ក្នុងមួយថ្ងៃ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        82
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        71
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        66

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm