ចិនបានប្រកាសនៅថ្ងៃពុធនេះថា ពួកគេនឹងផ្តល់ជំនួយមនុស្សធម៌ដល់អ៊ីរ៉ង់ និងលីបង់ ខណៈសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ងាកទៅរកការបញ្ចប់សង្រ្គាមរបស់ពួកគេ តាមរយៈការចុះហត្ថលេខាលកិច្ចព្រមព្រៀងនាពេលក្រោយក្នុងសប្តាហ៍នេះ ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងទីក្រុងប៉េកាំងថា ចិនមានក្តីក្រៀមក្រំជាខ្លាំងចំពោះគ្រោះមហន្តរាយមនុស្សធម៌ បណ្តាលមកពីជម្លោះអ៊ីរ៉ង់ និងការរីករាលដាលនៃជម្លោះក្នុងតំបន់ ។
លោកបន្តថា គិតពីស្ថានភាពពិតប្រាកដនៅតាមប្រទេសពាក់ព័ន្ធ ចិនបានសម្រេចចិត្តផ្តល់ជំនួយមនុស្សធម៌ដល់អ៊ីរ៉ង់ និងលីបង់ ដើម្បីជួយឲ្យប្រជាពលរដ្ឋនៅទីនោះ ងើបឡើងវិញ និងកសាងជីវិតឡើងវិញ ក៏ដូចជាធ្វើឲ្យល្អប្រសើរឡើងសេដ្ឋកិច្ច និងការរស់នៅរបស់ពួកគេ ។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងសហរដ្ឋអាមេរិក-អ៊ីរ៉ង់ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមកិច្ចចរចាឆ្ពោះទៅរកការដោះស្រាយផ្តាច់ព្រ័ត្រ ដើម្បីបញ្ចប់សង្រ្គាមដែលបានសម្លាប់មនុស្សជាង ៧ពាន់នាក់ ភាគច្រើននៃពួកគេ បានស្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ និងប្រទេសលីបង់ ៕