ស្លូវ៉ាគីប្រញាប់ប្រញាល់ប្រមូលផលគ្រាប់ធុញ្ញជាតិមុនរដូវ ដោយសារក្តីកង្វល់ពីគ្រោះរាំងស្ងួត

2026/06/18 03:21:13 am        20

នៅក្នុងចម្ការស្ថិតនៅក្រៅទីក្រុង Velky Grob ភាគនិរតីប្រទេសស្លូវ៉ាគី ការប្រមូលផលបានចាប់ផ្តើមមុនរដូវ ស្របពេលដែលប្រជាកសិករ និងក្រុមអ្នកជំនាញកសិកម្ម ព្រួយបារម្ភពីផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត ។

ប្រជាកសិករនៅតំបន់ភាគខាងត្បូងស្លូវ៉ាគី បានចាប់ផ្តើមប្រមូលផលដំណាំរបស់ពួកគេឆាប់រហ័សបំផុត ស្របពេលដែលគ្រោះរាំងស្ងួត អាចនឹងកាត់បន្ថយទិន្នផលរបស់ពួកគេ ។

លោក Tomas Paska មកពីក្រុមហ៊ុនកសិកម្ម Macaj និយាយថា រដូវរងាមិនសូវត្រជាក់ខ្លាំង បានបង្កើនការរំពឹងទុកចំពោះការប្រមូលផលបានច្រើន ប៉ុន្តែខែមេសា និងខែឧសភាស្ងួតក្តៅខ្លាំង មានន័យថា ទិន្នផលនឹងត្រូវកាត់បន្ថយសម្រាប់ដំណាំដែលដាំដុះលើដីមិនសូវមានជីជាតិ ។

លោកថា មាននូវការប្រមូលផលបានច្រើនគួរសមនៅលើចម្ការស្រោចស្រព ប៉ុន្តែដំណាំដែលពុំបានស្រោចស្រព ឬខ្វះជីជាតិ ពេលសីតុណ្ហភាពខ្ពស់ នឹងនាំឲ្យមានការកាត់បន្ថយយ៉ាងឆាប់រហ័សលើទំហំគ្រាប់ធុញ្ញជាតិ ។

នៅទូទាំងតំបន់អឺរ៉ុប ជាទីដែលបម្រែបម្រួសអាកាសធាតុ កំពុងវាយប្រហារជាងតំបន់ណាណាទាំងអស់របស់ពិភពលោកនោះ កាលបរិច្ឆេតប្រមូលផលគ្រាប់ធុញ្ញជាតិ ត្រូវបានប្រញាប់ប្រញាល់ធ្វើឡើង មុនរដូវ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បង្ខំឲ្យប្រជាកសិករផ្លាស់ប្តូរពូជដំណាំមួយចំនួន និងសាបព្រួសនៅពេលខុសៗគ្នា ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        7
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        8
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm