នាយករដ្ឋមន្រ្តីប៉ូឡូញលោក Donald Tusk និយាយនៅថ្ងៃពុធនេះថា ការបាញ់ប្រហារស្លាប់មនុស្សនៅតំបន់ភាគកើតប៉ូឡូញលើវិចិត្រកររុស្ស៊ីដែលល្បីសម្រាប់គំនូរបែបចំអកលោកប្រធានាធិបតីរុស្ស៊ី Vladimir Putinនោះ ទំនងផ្តើមចេញពីរឿងនយោបាយ ។
លោក Tusk និយាយពីឃាតកម្មលើរូបលោក Semyon Skrepetsky ដែលមានឈ្មោះពិត Robert Kuzovkov ថា ការចង្អុរបង្ហាញទាំងអស់ នេះគឺជាឃាតកម្មនយោបាយ ។
លោកបន្តថា ប្រសិនបើវាត្រូវបានបញ្ជាដោយប្រទេសរុស្ស៊ីពិតមែន វាគឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយជាមួយវិមាត្រអន្តរជាតិ ។
យោងតាមការអះអាងរបស់ក្រុមមន្រ្តីប៉ូឡូញ បានឲ្យដឹងថា លោក Skrepetsky ត្រូវបានគេបាញ់ប្រហារ ៣គ្រាប់ កាលពីព្រឹកថ្ងៃចន្ទ ដោយខ្មាន់កាំភ្លើងគ្មានអត្តសញ្ញាណម្នាក់ ។
ពួកគេបន្តថា ពេលដែលវិចិត្រកររូបនេះដួលលើដី ខ្មាន់កាំភ្លើងខិតមកជិតរូបគាត់ រួចបាញ់ប្រហារ ២គ្រាប់បន្ថែមទៀត ។
រដ្ឋាភិបាលប៉ូឡូញនិយាយថា ពួកគេបានផ្តល់ការការពារដល់លោក Skrepetsky តែរូបលោកបដិសេធន៍មិនព្រមទទួលយក ៕