មន្រ្តីជាន់ខ្ពស់មួយរូបនិយាយនៅថ្ងៃពុធនេះថា កោះតៃវ៉ាន់បានតវ៉ាចំពោះអ្វីដែលពួកគេនិយាយថា គឹជាការពុំរួមបញ្ចូលក្នុងសន្និសីទមហាសមុទ្រអន្តរជាតិនៅកេនយ៉ា ក្រោយក្រុមអ្នករៀបចំព្រឹត្តការណ៍ ស្ថិតក្រោមសម្ពាធពីចិន រារាំងការចូលរួមរបស់ពួកគេ បើទោះបីជាមានការអញ្ជើញមុននេះ ហើយនិងការទូទាត់ ដើម្បីរៀបចំពិព័រណ៍ក៏ដោយ ។
អំឡុងសន្និសីទសារព័ត៌មាននៅទីក្រុងតៃប៉ិ ប្រធានអាជ្ញាធរការបរទេសកោះតៃវ៉ាន់លោក Lin Chia-lung និយាយថា កេនយ៉ា បានរារាំងការចូលរួមរបស់ខ្លួននៅ “សន្និសីទមហាសមុទ្ររបស់ពួកយើង(OOC)” ក្រោមសម្ពាធពីទីក្រុងប៉េកាំង ។
លោក Linបន្តថា ចំណាត់ការបែបនេះ គឺជាលំអានធំទូលាយនៃសម្ពាធរបស់ទីក្រុងប៉េកាំងលើប្រទេសដទៃឲ្យបញ្ឈប់សកម្មភាពជាមួយកោះគ្រប់គ្រងដោយខ្លួនឯងមួយនេះ ។
លោកបានចាត់ទុកឧបទ្ទេវហេតុនេះថា ជាគំរូមួយនៃសង្រ្គាមកូនកាត់របស់ចិន រួមបញ្ចូលទាំងតាក់ទិកស្របច្បាប់ ទស្សនៈសាធារណៈ និងតាក់ទិកផ្លូវចិត្ត ដើម្បីធ្វើឲ្យកោះតៃវ៉ាន់ឯកាលើឆាកអន្តរជាតិ ហើយទីក្រុងតៃប៉ិក នឹងស្វែងរកការគាំទ្រពីដៃគូដឹងចិត្ត ដើម្បីការពារការមិនរូមបញ្ចូលស្រដៀងគ្នានេះនៅពេលអនាគត ។
អាជ្ញាធរការបរទេសកោះតៃវ៉ាន់ និយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារថា ប្រតិភូរបស់ខ្លួនដែលអញ្ជើញដោយកេនយ៉ាឲ្យចូលរួមព្រឹត្តការណ៍ មុនសន្និសីទ OOC នៅទីក្រុង Mombasa ត្រូវបានបដិសេធន៍ពុំឲ្យចូលរួម ក្រោយក្រុមអ្នករៀបចំបដិសេធន៍មិនទទួលស្គាល់លិខិតឆ្លងដែនកោះតៃវ៉ាន់ ៕