ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយនៅថ្ងៃពុធនេះថា គ្មាននរណាម្នាក់ ប៉ុន្តែមានតែរូបលោកម្នាក់គត់ ដែលអាចបង្កើតកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់បាន ។
ថ្លែងនៅក្នុងជំនួបទ្វេភាគីជាមួយប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al-Sisi លោក Trump និយាយពីវិធីដែលអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Barack Obama ចំណាយប្រាក់រាប់ពាន់លានដុល្លារលើអ៊ីរ៉ង់ ហើយនៅតែពុំបានជោគជ័យដដែល ។
លោកថា មនុស្សរាប់រយនាក់ បានឲ្យប្រាក់ពួកគេរាប់ពាន់លានដុល្លារ ប៉ុន្តែលោកឲ្យប្រាក់ ១,៧ពាន់លានដុល្លារ ប្រាក់ពីធនាគារលើយន្តហោះ Boeing 757 និងហោះទៅកាន់ប្រទេសអ៊ីរ៉ង់ ។
លោក Trump និយាយដែរថា កិច្ចព្រមព្រៀងបទឈប់បាញ់ឈានដល់ជាមួយអ៊ីរ៉ង់ក្នុងសប្តាហ៍នេះ មិនទាន់ផ្តាច់ព្រ័ត្រនោះទេ ហើយលោកអាចនឹងទម្លាក់គ្រាប់បែកឡើងវិញ បើសិនជាលោកមិនចូលចិត្ត ។
លោកនិយាយថា កិច្ចព្រមព្រៀងដែលបានស្នើឡើង ដើម្បីបញ្ចប់ជម្លោះ នៅតំបន់មជ្ឈិមបូព៌ា ដែលត្រូវបានកំណត់ឲ្យជាផ្លូវការក្នុងពិធីចុះហត្ថលេខា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសនាថ្ងៃសុក្រខាងមុខនេះ មិនមែនផ្តាច់ព្រ័ត្រទេ ។
នៅឯកិច្ចប្រជុំកំពូលក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ G7 ស្ថិតក្នុងទីក្រុង Evian របស់ប្រទេសបារាំង ប្រធានាធិបតីអាមេរិករូបនេះ បានបញ្ជាក់ថា វាគឺជាអនុស្សរណៈនៃការយោគយល់គ្នា ហើយប្រសិនបើខ្ញុំមិនពេញចិត្តវាទេនោះ ពួកយើងនឹងត្រឡប់ទៅបាញ់ប្រហារពួកគេវិញ ដោយការទម្លាក់គ្រាប់បែកលើពួកគេ ។ លោកមិនចូលចិត្តឡើយ ប្រសិនបើពួកគេមិនអនុវត្តតាមលក្ខខណ្ឌ ហើយពួកយើងនឹងត្រឡប់ទៅទម្លាក់គ្រាប់បែកលើពួកគេវិញ ៕