នៅថ្ងៃពុធនេះ មេដឹកនាំអាស៊ានបានចាប់ផ្តើមធ្វើដំណើរទៅដល់ទីក្រុង Kazan របស់រុស្ស៊ី ជាទីដែលរៀបចំវេទិការុស្ស៊ី-អាស៊ាន រយៈពេល ៣ថ្ងៃ ។កិច
ចប្រជុំកំពូលនេះ ធ្វើម្ចាស់ផ្ទះដោយប្រធានាធិបតីរុស្ស៊ីលោកVladimir Putin នៅថ្ងៃទី ១៧-១៩ខែមិថុនា ។ព្រះច
ៅស៊ូតង់ HassanalBolkiah របស់ប៊្រុយណេ ប្រធានាធិបតីហ្វីលីពីនលោក FerdinandRomualde Marcos នាយរកដ្ឋមន្រ្តីម៉ាឡេស៊ីលោក Anwar Ibrahim នាយករដ្ឋមន្រ្តីថៃលោក Anutin Charnvirakul នាយករដ្ឋមន្រ្តីសិង្ហបុរីលោកLawrence Wong នាយករដ្ឋមន្រ្តីវៀតណាមលោក Le MinhHung និងនាយករដ្ឋមន្រ្តីទីម័រឡេស្តេលោក Xanana Gusmão ស្ថិតនៅក្នុងចំណោមមេដឹកនាំដែលចូលរួមវេទិកាមួយនេះ ។សូមបញ្ជាក
ថា ប្លុកអាស៊ានបានរក្សាទំនាក់ទំនងជាមួយទីក្រុងមូស្គូ ក្នុងនាមជាដៃគូសន្ទនានិងចូលរួមជាមួយក្រុមមន្រ្តីរុស្ស៊ី នៅជំនួបកម្រិតកំពូលប្រចាំឆ្នាំ ។កិច្ចប្រជុំ
កំពូលនៅទីក្រុង Kazan នេះដែរ នឹងក្លាយជាខួបលើកទី ៣៥នៃទំនាក់ទំនងរុស្ស៊ី-អាស៊ាន ៕