អំឡុងជំនួបនាថ្ងៃពុធនេះ ក្រុមមេដឹកនាំប្រទេសមានឧស្សាហកម្មលូតលាស់ G7 បានពិភាក្សាលើបញ្ហាគ្រប់គ្រងបញ្ញាសិប្បនិម្មិត(AI) រួមទាំងការទទួលខុសត្រូវរបស់កម្មវិធីកុំព្យូទ័រ និងភ្នាក់ងារ ហើយវិធីដែល AI បង្ហាញការពិត និងមិនការពិត នៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូល ដែលរៀបចំឡើងនៅប្រទេសបារាំង ។
ស្ថាបនិកបង្កើតក្រុមហ៊ុន OpenAI លោក Sam Altman និងប្រធានប្រតិបត្តិក្រុមហ៊ុន Anthropiលោក Dario Amodei បានចូលរួមជំនួបនៅថ្ងៃទី ៣ នៅទីក្រុងរមណីយដ្ឋានមាត់បឹង Evian-les-Bains របស់ប្រទេសបារាំងមួយនេះ ។
អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប និយាយថា កិច្ចប្រជុំនៅប្រទេសបារាំង ត្រូវបានរៀបចំឡើង ស្របពេលដែលទីភ្នាក់ងារសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតអឺរ៉ុប Enisa គ្រោងនឹងរៀបចំជំនួបជាមួយក្រុមហ៊ុន Anthropic នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ ក្នុងទីក្រុង San Francisco សហរដ្ឋអាមេរិក ។
ជំនួបនេះដែរ កើតមានឡើង បន្ទាប់ពីការអញ្ជើញពីក្រុមហ៊ុន Anthropic ហើយត្រូវបានកំណត់ធ្វើឡើង មុនសេចក្តីបង្គាប់គ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិក ដែលតម្រូវឲ្យក្រុមហ៊ុន Anthropic ផ្អាកការចូលដល់ AI ជឿនលឿនបំផុតរបស់ពួកគេ សម្រាប់ជនបរទេស ៕