ប្រធានាធិបតីអាមេរិក និងអ៊ីរ៉ង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ ប៉ុន្តែលោក Trump ថា នៅតែអាចបន្តការវាយប្រហារបាន

2026/06/18 03:22:02 pm        171

អាមេរិក និងអ៊ីរ៉ង់បានចេញផ្សាយអត្ថបទនៃកិច្ចព្រមព្រៀងបណ្តោះអាសន្នមួយដើម្បីបញ្ចប់សង្គ្រាមរវាងភាគីទាំងពីរកាលពីថ្ងៃពុធ១៧មិថុនាសប្ដាហ៍នេះ ដោយប្រធានាធិបតីអាមេរិក Donald Trump បានគំរាមថានឹងបន្តការវាយប្រហារ និងសម្លាប់មន្ត្រីអ៊ីរ៉ង់ ប្រសិនបើពួកគេមិនគោរពការប្តេជ្ញាចិត្តរបស់ពួកគេទេនោះ។

លោក Trump ដែលបានចូលរួមកិច្ចប្រជុំ G7 ជាមួយមេដឹកនាំផ្សេងទៀតនៅប្រទេសបារាំង ក៏បានដកយ៉ាងហោចណាស់ហេតុផលមួយដែលលោកបានបញ្ជាក់សម្រាប់ការវាយប្រហារអ៊ីរ៉ង់តាំងពីដំបូង ដោយនិយាយថា វានឹង "អយុត្តិធម៌" សម្រាប់ទីក្រុងតេអេរ៉ង់ដែលមិនមានមីស៊ីលផ្លោងបាលីស្ទីក ដោយកន្លងមកបានសន្យាថានឹងបំផ្លាញមីស៊ីលទាំងនោះ។

លោក Trump បាននិយាយពីអ៊ីរ៉ង់ក្នុងសន្និសីទសារព័ត៌មានមួយថា ពួកលោកនឹងទម្លាក់គ្រាប់បែកលើពួកគេ ប្រសិនបើពួកគេរំលោភកិច្ចព្រមព្រៀង។លោកមិនចង់ធ្វើរឿងបែបនោះទេ។ លោកចង់ឱ្យពួកគេគោរពកិច្ចព្រមព្រៀង។ លោកក៏បានហៅជនជាតិអ៊ីរ៉ង់ថា "មនុស្សឆ្លាត" ផងដែរ ខណៈក្រុមអ្នកចរចាអាមេរិក និងអ៊ីរ៉ង់កំពុងធ្វើការលើបទឈប់បាញ់ជាអចិន្ត្រៃយ៍ក្នុងរយៈពេល៦០ថ្ងៃខាងមុខ។

មុននេះ លោកបាននិយាយថា ប្រសិនបើរូបលោកមិនពេញចិត្ត ប្រសិនបើពួកគេមិនប្រព្រឹត្តឲ្យបានល្អទេ ពួកលោកនឹងត្រលប់ទៅទម្លាក់គ្រាប់បែកចំកណ្តាលក្បាលរបស់ពួកគេវិញ។

កិច្ចព្រមព្រៀង ១៤ ចំណុច ដែលត្រូវគេស្គាល់ថាជាអនុស្សរណៈនៃការយោគយល់គ្នា ចែងថាអ៊ីរ៉ង់នឹងមិនត្រូវមានអាវុធនុយក្លេអ៊ែរឡើយ ហើយក៏ប្តេជ្ញាផ្តល់មូលនិធិចំនួន ៣០០ ពាន់លានដុល្លារសម្រាប់ “ការកសាងឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ច” របស់ប្រទេសនេះផងដែរ ទោះបីជាសហរដ្ឋអាមេរិកមិនតម្រូវឱ្យចូលរួមចំណែកក៏ដោយ។កិច្ចព្រមព្រៀងនេះ កើតឡើងបួនខែបន្ទាប់ពីជម្លោះរវាងប្រទេសទាំងពីរ និងអ៊ីស្រាអែល បានផ្ទុះឡើង កាលពីថ្ងៃទី២៨ខែកុម្ភៈ២០២៦នេះ។

មន្ត្រីជាន់ខ្ពស់មួយរូបរបស់រដ្ឋបាលសហរដ្ឋអាមេរិកបានអានឯកសារ ១៤ ចំណុច ដែលបញ្ជាក់ពីបទប្បញ្ញត្តិសម្រាប់ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ដោយបន្ធូរបន្ថយការរឹតបន្តឹងហិរញ្ញវត្ថុមួយចំនួនលើអ៊ីរ៉ង់ និងកំណត់ពីការរំពឹងទុកសម្រាប់ការដោះស្រាយកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ក្នុងអំឡុងពេលកិច្ចពិភាក្សាបច្ចេកទេសនាពេលអនាគត៕

 

អត្ថបទដែលទាក់ទង

អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm        3
ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm        25
ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm        15

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm