លោក Putin ធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍មេដឹកនាំនៃប្រជាជាតិអាស៊ីអាគ្នេយ៍ ដោយស្វែងរកការជំរុញទំនាក់ទំនងពាណិជ្ជកម្ម

2026/06/18 04:42:07 pm        204

លោកប្រធានាធិបតី Vladimir Putin បានធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍មេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍កាលពីថ្ងៃពុធ១៧មិថុនាសប្ដាហ៍នេះ ខណៈរុស្ស៊ីកំពុងស្វែងរកការជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងទំនាក់ទំនងផ្សេងទៀតជាមួយប្រជាជាតិនៃប្លុកក្នុងតំបន់។ ជំនួបនេះកើតឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានជួបជាមួយបណ្ដាមេដឹកនាំ G7 នៅប្រទេសបារាំង។លោក Zelenskyy បាននិយាយកាលពីថ្ងៃពុធថា ពួកលោកបានឯកភាពគ្នាលើការពង្រឹងបន្ថែមនៃការការពារដែនអាកាសរបស់អ៊ុយក្រែន និងវិធានការថ្មីៗប្រឆាំងទីក្រុងមូស្គូ។

កិច្ចប្រជុំរយៈពេលពីរថ្ងៃចាប់ពីថ្ងៃ១៧-១៨មិថុនាសប្ដាហ៍នេះ ដែលកំពុងត្រូវបានធ្វើឡើងនៅទីក្រុងកាហ្សាន(Kazan) ប្រទេសរុស្ស៊ី ត្រូវបានកំណត់ដើម្បីពិចារណាលើវិធីពង្រីក "ភាពជាដៃគូយុទ្ធសាស្ត្រ" របស់រុស្ស៊ីជាមួយប្រជាជាតិអាស៊ាន ដែលរួមមានប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ ទីម័រខាងកើត និងវៀតណាម នេះបើយោងតាមទីប្រឹក្សាកិច្ចការបរទេសរបស់វិមានក្រឹមឡាំង លោក យូរី យូសាកូវ។

លោកថា ប្លុកក្នុងតំបន់នេះបានរក្សាទំនាក់ទំនងជាមួយទីក្រុងមូស្គូជា "ដៃគូសន្ទនា" និងបានចូលរួមជាមួយមន្ត្រីរុស្ស៊ីនៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ។ កិច្ចប្រជុំកំពូលនៅទីក្រុងកាហ្សាន នៅលើទន្លេវ៉ុលហ្គា (Volga River) គឺជាខួបលើកទី៣៥ នៃទំនាក់ទំនងរុស្ស៊ី-អាស៊ាន។

ក្នុងសារមួយផ្ញើជូនអ្នកចូលរួមក្នុងវេទិកាធុរកិច្ចមួយដែលបានធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំកំពូល លោក Putin បាននិយាយថា លោកមានទំនុកចិត្តថា វានឹង «បង្កើតឱកាសថ្មីៗសម្រាប់ពង្រីកពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការឧស្សាហកម្មដែលមានផលប្រយោជន៍ទៅវិញទៅមក ខណៈក៏ពង្រឹងការសន្ទនាដោយផ្ទាល់រវាងសហគមន៍ធុរកិច្ចរបស់ពួកលោកងផងដែរ។

លោក Ushakov បាននិយាយថា របៀបវារៈរួមមានការផ្លាស់ប្តូរទស្សនៈលើបញ្ហាសកល និងតំបន់ និងការពិនិត្យឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍទំនាក់ទំនងរុស្ស៊ី-អាស៊ាន។ លោកបានសង្កត់ធ្ងន់ថា អ្នកចូលរួមត្រូវបានកំណត់ឱ្យគូសបញ្ជាក់ពីការប្រកាន់ខ្ជាប់របស់ខ្លួនចំពោះការបង្កើតសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូលដ៏យុត្តិធម៌ និងប្រជាធិបតេយ្យដោយផ្អែកលើគោលការណ៍នៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ៕


អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        90
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        79
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm