ប្រមុខក្រុមហេសបូឡា៖ លីបង់ស្ថិតក្នុងពេលដ៏សំខាន់បន្ទាប់ពីកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់

2026/06/18 05:05:58 pm        62

លោក Naim Qassem ប្រមុខក្រុមហេសបូឡា កាលពីថ្ងៃពុធបានជំរុញឱ្យអាជ្ញាធរលីបង់ទាញយកប្រយោជន៍ពីពេលវេលាដ៏សំខាន់ បន្ទាប់ពីកិច្ចព្រមព្រៀងរបស់សហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា មុនពេលការចរចារវាងអ៊ីស្រាអែលនិងលីបង់ នៅសប្តាហ៍ក្រោយ។ មន្ត្រីអាមេរិកនិងអ៊ីរ៉ង់ព្រមទាំងអ្នកសម្របសម្រួលប៉ាគីស្ថាន បាននិយាយថាកិច្ចព្រមព្រៀងនេះរួមបញ្ចូលទាំងប្រទេសលីបង់ ជាកន្លែងដែលអ៊ីស្រាអែលនិងក្រុមហេសបូឡា បានធ្វើសង្គ្រាមចាប់តាំងពីថ្ងៃទី២ ខែមីនា។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ លោក Qassem បានសាទរកិច្ចព្រមព្រៀងនេះថាជា «ជ័យជម្នះដ៏អស្ចារ្យ» សម្រាប់អ៊ីរ៉ង់ ដោយអរគុណដល់អ្នកគាំទ្រក្រុមរបស់លោកចំពោះការភ្ជាប់សង្វៀនប្រទេសលីបង់ ទៅនឹងកិច្ចព្រមព្រៀងនេះនិង បង្ខំឱ្យអ៊ីស្រាអែលបញ្ឈប់ការឈ្លានពានរបស់ខ្លួននៅលីបង់។

ខណៈអំពើហិង្សាបានថយចុះនៅក្នុងប្រទេសលីបង់បន្ទាប់ពីការប្រកាសកិច្ចព្រមព្រៀង ការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូងបានសម្លាប់មនុស្សយ៉ាងហោចណាស់ប្រាំនាក់ចាប់តាំងពីពេលនោះមក នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋដែលបានរាយការណ៍ពីការវាយឆ្មក់របស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃពុធ។

យោធាអ៊ីស្រាអែលក៏បាននិយាយផងដែរថា កងទ័ពអាកាសរបស់ខ្លួនបានស្ទាក់ចាប់រ៉ូកែតជាច្រើនគ្រាប់ ដែលបានបាញ់ទៅកាន់ទាហានដែលកំពុងធ្វើប្រតិបត្តិការនៅភាគខាងត្បូងប្រទេសលីបង់ ប៉ុន្តែពុំមានការរាយការណ៍ពីអ្នកស្លាប់ និងរបួសនោះទេ។


អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        18
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        19
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm