លោក Trump អរគុណលោក Xi Jinping និងលោក Putin ចំពោះជំហរអព្យាក្រឹតក្នុងសង្គ្រាមអ៊ីរ៉ង់

2026/06/18 05:10:09 pm        66

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ ១៧មិថុនាសប្ដាហ៍នេះ បានពណ៌នាអំពីប្រធានាធិបតីចិន លោក Xi Jinping និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថា «អព្យាក្រឹត» ក្នុងអំឡុងសង្គ្រាមជាមួយអ៊ីរ៉ង់ ដោយនិយាយថា មេដឹកនាំទាំងពីរពុំបានរារាំងកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការទប់ស្កាត់មហិច្ឆតានុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់នោះទេ។

លោក Trump បាននិយាយបន្ទាប់ពីការអនុម័តកិច្ចព្រមព្រៀងឈប់បាញ់ក្នុងជម្លោះថា រូបលោកគ្រាន់តែចង់អរគុណមេដឹកនាំទាំងពីរ ព្រោះពួកគេបានធ្វើឱ្យមានភាពធូរស្រាលកាន់តែប្រសើរឡើង។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯសន្និសីទក្រុមប្រទេស G7 នៅទីក្រុង Evian-les-Bains ប្រទេសបារាំង លោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកថ្លែងអំណរគុណចំពោះមេដឹកនាំទាំងពីរដែលបានឈរនៅឆ្ងាយពីជម្លោះ។

លោក Trump បាននិយាយថា រូបលោកចង់អរគុណប្រទេសចិន លោកប្រធានាធិបតី Xi។ ខ្ញុំនៅជាមួយគាត់ ហើយគាត់នៅតែអព្យាក្រឹត អព្យាក្រឹតទាំងស្រុង ហើយខ្ញុំពេញចិត្តណាស់។ ហើយខ្ញុំចង់អរគុណលោក Vladimir Putin គាត់អព្យាក្រឹតខ្លាំងណាស់។ ពួកគេអាចធ្វើឱ្យវាកាន់តែពិបាកសម្រាប់ពួកលោក។

ការអត្ថាធិប្បាយរបស់លោក Trump គឺផ្ទុយស្រឡះពីសម្ដីរបស់លោកលើសម្ព័ន្ធមិត្តអាមេរិក ចាប់ពីប្រទេសជប៉ុនរហូតដល់អឺរ៉ុប ដែលលោកបានរិះគន់ចំពោះការមិនជួយក្នុងប្រតិបត្តិការយោធា ឬកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីសម្អាតច្រកសមុទ្រ Hormuz ជាផ្លូវសមុទ្រពាណិជ្ជកម្មដែលអ៊ីរ៉ង់បានបិទ។

ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង រក្សាទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងតេអេរ៉ង់។ ប្រទេសរុស្ស៊ីបាននិយាយថា សង្គ្រាមនេះអាចនាំឱ្យមានការរត់ប្រណាំងអាវុធនុយក្លេអ៊ែរនៅមជ្ឈិមបូព៌ា៕


អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        1
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        2
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        3

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm