ទូរទស្សន៍ Press TV របស់អ៊ីរ៉ង់ រាយការណ៍ថា នាវារបស់អ៊ីរ៉ង់ចំនួន ១១ គ្រឿង បានបើកឆ្លងកាត់ការបិទផ្លូវរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ចាប់តាំងពីទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បានបញ្ចប់ចុងក្រោយឯកសារនៃអនុស្សរណៈនៃការយោគយល់ កាលពីថ្ងៃអាទិត្យ។

ប្រភពព័ត៌មានបានរាយការណ៍ថា នាវាចំនួនប្រាំបីគ្រឿងបានបើកចេញពីដែនទឹករបស់អ៊ីរ៉ង់ទៅកាន់ដែនទឹកអន្តរជាតិ ខណៈនាវាបីគ្រឿង បានចូលទៅក្នុងដែនទឹករបស់អ៊ីរ៉ង់។
យោងតាមសេចក្តីរាយការណ៍ អនុស្សរណៈនៃការយោគយល់នេះ អំពាវនាវឱ្យសហរដ្ឋអាមេរិក បញ្ចប់ការបិទផ្លូវរបស់ខ្លួន ហើយអ៊ីរ៉ង់ត្រូវអនុញ្ញាតឱ្យមានការដឹកជញ្ជូនឆ្លងកាត់ដោយមិនបង់ប្រាក់នៅច្រកសមុទ្រ Hormuz យ៉ាងហោចណាស់៦០ថ្ងៃ។
