អ៊ីស្រាអែល អនុម័តផែនការសាងសង់សាលារៀនសម្រាប់អ្នកតាំងលំនៅឋាននៅតំបន់ West Bank របស់ប៉ាឡេស្ទីន

2026/06/18 11:56:45 am        143

អ៊ីស្រាអែលកាលពីថ្ងៃពុធ ទី១៧ ខែមិថុនា បានអនុម័តការពង្រីកសាលារៀនជ្វីហ្វសម្រាប់អ្នកតាំងលំនៅឋានដែលកំពុងរស់នៅទីក្រុង Hebron របស់ប៉ាឡេស្ទីនក្នុងតំបន់កាន់កាប់ West Bank ក្នុងការជំរុញការសាងសង់ដែលប៉ាឡេស្ទីននិយាយថា រំលោភលើកិច្ចព្រមព្រៀងដែលមានអាយុកាលរាប់ទសវត្សរ៍មកហើយ។

លោក Bezalel Smotrich រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុស្តាំនិយមរបស់អ៊ីស្រាអែល បានប្រកាសផែនការនេះមួយថ្ងៃបន្ទាប់ពីនិយាយថា លោកបានលុបចោលកិច្ចព្រមព្រៀងមួយដែលផ្តល់ឱ្យក្រុងរបស់ប៉ាឡេស្ទីននូវការគ្រប់គ្រងលើផែនការនិងការសាងសង់មួយចំនួននៅជុំវិញតំបន់ប្រវត្តិសាស្ត្រនៃទីក្រុង Hebron ជាទីតាំងសក្ការៈបូជាដ៏ពិសិដ្ឋ។ តំបន់ហ៊ុមព័ទ្ធនៅជុំវិញរូងភ្នំ ដែលត្រូវបានគោរពដោយប្រជាជនមូស្លីម ជនជាតិជ្វីហ្វ និងគ្រិស្តបរិស័ទ គឺជាទីជម្រករបស់អ្នកតាំងលំនៅជនជាតិជ្វីហ្វជាង ១.០០០ នាក់ដែលរស់នៅក្នុងចំណោមប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ក្រោមការគ្រប់គ្រងសន្តិសុខពេញលេញរបស់អ៊ីស្រាអែល។

ក្រោមកិច្ចព្រមព្រៀងទីក្រុង Hebron ឆ្នាំ ១៩៩៧ កងទ័ពអ៊ីស្រាអែលនៅតែត្រូវបានដាក់ពង្រាយនៅក្នុងតំបន់នោះ ប៉ុន្តែការសាងសង់ជាទូទៅតម្រូវឱ្យមានការយល់ព្រមពីប៉ាឡេស្ទីន។ លោក Smotrich បាននិយាយថា ការសាងសង់អគារទំហំ ១.០០០ ម៉ែត្រក្រឡាម្រាប់សាលារៀនជ្វីហ្វមួយកន្លែងនៅចំណុចកណ្តាលនៃប្រវត្តិសាស្ត្ររបស់ទីក្រុង Hebron ត្រូវបានអនុម័តរួចហើយ។ ស្ថាប័នអង្គការសហប្រជាជាតិ និងប្រទេសភាគច្រើន ចាត់ទុកការតាំងលំនៅឋានរបស់អ៊ីស្រាអែលនៅក្នុងដែនដីដែលអ៊ីស្រាអែលដណ្តើមយកបានក្នុងសង្គ្រាមឆ្នាំ១៩៦៧ ថាខុសច្បាប់នៅក្រោមច្បាប់អន្តរជាតិ។ ពលរដ្ឋប៉ាឡេស្ទីន ចាត់ទុកការតាំងលំនៅឋានទាំងនោះថាជាឧបសគ្គចម្បងចំពោះសន្តិភាព ដោយដកសិទ្ធដែនដីដែលពួកគេចង់បានសម្រាប់រដ្ឋនាពេលអនាគត។ អ៊ីស្រាអែល ច្រានចោលរឿងនេះ ដោយចាត់ទុកដែនដីនេះជាតំបន់មានជម្លោះ និងបាននិយាយថា វត្តមានរបស់ជនជាតិជ្វីហ្វ មាននៅទីនោះរាប់ពាន់ឆ្នាំមកហើយ។


អត្ថបទដែលទាក់ទង

ចិនដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិកចំនួន ១០ ជុំវិញការដាក់ក្រុមហ៊ុនចិនក្នុងបញ្ជីខ្មៅរបស់មន្ទីរបញ្ចកោណ
2026/06/22 12:27:04 pm        1
អ្នកនាំពាក្យអ៊ីរ៉ង់៖ នៅមានការងារជាច្រើនទៀតដែលត្រូវធ្វើ នៅប្រទេសស្វីស
2026/06/22 12:24:29 pm        1
ប្រជាជនលីបង់ដែលភៀសខ្លួនបានធ្វើដំណើរទៅភាគខាងត្បូងដោយសង្ឃឹមថាបទឈប់បាញ់នឹងមានជាធរមាន
2026/06/22 12:21:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កាកបាទក្រហមកម្ពុជា បើកយុទ្ធនាការបរិច្ចាគឈាមដ៏ធំក្រោមប្រធានបទ «តំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត»

2026/06/22 02:40:13 pm
​ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង
2026/06/22 02:24:13 pm
​ជប៉ុន​​ផ្ដល់ឥណទានសម្បទានប្រមាណ ១៦២.៧ លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគម្រោង​ស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ
2026/06/22 02:13:45 pm
​រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច
2026/06/22 02:08:25 pm
​មន្រ្ដីជំនាញ៖ការសិក្សារំហូរទេសចរជាយុទ្ធសាស្រ្តពីអ្នកជំនាញរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តបាត់ដំបង
2026/06/22 02:03:27 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/20 04:59:00 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/22 05:48:59 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/22 07:13:22 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/22 12:20:17 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am