ក្រុមនិស្សិតបានបង្ហាញការព្រួយបារម្ភរបស់ពួកគេចំពោះការបិទកម្មវិធី Telegram បណ្តោះអាសន្នរបស់ប្រទេសឥណ្ឌា កាលពីថ្ងៃពុធ ទី១៧ ខែមិថុនា ដោយពួកគេបាននិយាយថា ចំណាត់ការនេះដាក់គោលដៅលើវេទិកាមួយជាជាងមូលហេតុជាប្រព័ន្ធនៃការបែកធ្លាយឯកសារដែលកើតឡើងម្តងទៀត។

បទបញ្ជាដែលបានរារាំងកម្មវិធីនេះរហូតដល់ថ្ងៃទី២២ ខែមិថុនា បានចូលជាធរមានកាលពីថ្ងៃអង្គារ ក្នុងបំណងទប់ស្កាត់ជាមុនបណ្តាញដែលអះអាងថាឯកសារប្រឡងចូលផ្នែកពេទ្យថ្នាក់ជាតិ អាចលេចធ្លាយ។ ការប្រឡងកាលពីខែមុនក៏ការចោទប្រកាន់អំពីឯកសារលេចធ្លាយដែលនាំឱ្យមានការលុបចោលបន្ទាប់ពីមនុស្សរាប់លាននាក់បានចូលប្រឡងរួចហើយ។

ស្ថាបនិកកម្មវិធី Telegram លោក Pavel Durov បានសួរអំពីប្រសិទ្ធភាពនៃការហាមឃាត់ក្នុងការបញ្ឈប់ការលេចធ្លាយឯកសារ និងបាននិយាយថា ផ្ទុយទៅវិញវាគឺជាការដាក់ទណ្ឌកម្មសម្រាប់អ្នកប្រើប្រាស់ Telegram នៅក្នុងប្រទេសឥណ្ឌាចំនួន១៥០លាននាក់ ហើយពុំមែនអ្នកនៅខាងក្នុងដែលបានធ្វើឲ្យលេចធ្លាយឯកសារប្រឡងនោះទេ។
ការរារាំងនេះ ធ្វើឱ្យប៉ះពាល់ដល់ការការពាររដ្ឋធម្មនុញ្ញ និងសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់អ្នកប្រើប្រាស់ ហើយត្រូវតែលុបចោល នេះបើយោងតាមឯកសារដែលក្រុមហ៊ុនបានដាក់ជូនតុលាការទីក្រុងញូវឌែលី។