សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ នឹងត្រូវដាក់ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភានាពេលខាងមុខ

2022/04/26 09:19:21 pm        977

ភ្នំពេញ៖ បន្ទាប់ពីឡើងការពារសេចក្តីព្រាងច្បាប់ស្តីពី​ សុវត្ថិភាពម្ហូបអាហារ ក្នុងកិច្ចប្រជុំជាមួយគណៈកម្មការជំនាញនៃរដ្ឋសភា ដើម្បីពិនិត្យ និងពិភាក្សាលើខ្លឹមសាររួចមក ក្រសួងពាណិជ្ជកម្ម នឹងដាក់បញ្ចូលសេចក្តីព្រាងច្បាប់នេះ ទៅក្នុងរបៀបវារៈសម័យប្រជុំពេញអង្គ នៃរដ្ឋសភានាពេលខាងមុខនេះ។

ក្នុងឱកាសដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមកិច្ចប្រជុំជាមួយ​គណៈកម្មការ​ជំនាញ​នៃរដ្ឋសភា​ ដើម្បីការពារសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ​ កាលពីរសៀលថ្ងៃទី២៥ មេសា ឆ្នាំ២០២២កន្លងទៅ នៅវិមានរដ្ឋសភា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បាន​លើកឡើងថា ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារចូលជាធរមាន នឹងបង្កើតបាននូវយន្តការគ្រប់គ្រង​ប្រតិបត្តិករអាជីវកម្មម្ហូបអាហារ​ នៅគ្រប់ដំណាក់កាលនៃខ្សែចង្វាក់ផលិតកម្ម ​និងធានាថា ផលិតផលម្ហូបអាហារដែលចរាចរនៅលើទីផ្សារកម្ពុជា​ មានគុណភាព សុវត្ថិភាព និងអនាម័យល្អ សម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប។

ច្បាប់នេះ ក៏នឹងកំណត់​លក្ខខណ្ឌ​តម្រូវជាមូលដ្ឋាន ​ដើម្បីជំរុញឱ្យផលិតផលម្ហូបអាហារ មាន​សុវត្ថិភាព គុណភាព និងស្របតាមស្តង់ដាកំណត់​ សំដៅធានាកម្រិត​ នៃការការពារអាយុជីវិត និង​សុខភាពប្រជាពលរដ្ឋ ធានាប្រសិទ្ធភាព ​នៃការការពារផលប្រយោជន៍អ្នកប្រើប្រាស់ រួមចំណែក​យ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងជម្រុញឱ្យមានការអនុវត្តនូវវិធាន​ការអនាម័យ ​និងភូតគាមអនាម័យ​ ដើម្បីកាត់បន្ថយរបាំងបច្ចេកទេស ស្របតាមលក្ខខណ្ឌតម្រូវ​នៃ​ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ ​ដែលជាវិធានការប្រកបដោយប្រសិទ្ធភាព សម្រាប់កម្ពុជារៀបចំ​ប្រព័ន្ធ​ត្រួតពិនិត្យម្ហូបអាហាររបស់ខ្លួន ដោយផ្អែកតាមគោលការណ៍អភិក្រមហានិភ័យ ដើម្បី​ទាក់ទាញ​វិនិយោគ ​ជំរុញប្រសិទ្ធភាពនៃការធ្វើពិពិធកម្មនាំចេញម្ហូបអាហារ និងធានាបាន​នូវការ​ប្រកួតប្រជែង​ប្រកបដោយសមធម៌និងយុត្តិធម៌។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់ជូនអង្គប្រជុំបន្ថែមទៀត អំពីលក្ខណៈពិសេសនៃច្បាប់ស្តីពីសុវត្ថិភាព​ម្ហូបអាហារនេះ នឹងបង្កលក្ខណៈឱ្យប្រទេសកម្ពុជា រៀបចំនូវប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ ដែលមាន​លក្ខណៈទំនើបតាមរយៈការកសាងវិធីសាស្រ្តទប់ស្កាត់ជាមុន និងការត្រួតពិនិត្យខ្សែចង្វាក់​ផលិតកម្ម​ ប្រសើរជាងការត្រួតពិនិត្យ ​និងវិភាគលើផលិតផលសម្រេច។

ច្បាប់នេះ នឹងអនុញ្ញាតឱ្យកម្ពុជាអាចទទួលយកនូវស្តង់ដាជាតិ និងអន្តរជាតិ ដើម្បីកំណត់​ជា​បទប្បញ្ញត្តិបច្ចេកទេស​ និងលក្ខខណ្ឌតម្រូវម្ហូបអាហារ ដើម្បីអនុវត្តនៅតាមខ្សែចង្វាក់ផលិតកម្មម្ហូប​អាហារ​ទាំងមូល​ ចាប់ពីដំណាក់កាលផលិតដំបូង ​ការកែច្នៃ ​ការដាក់លក់ រហូតដល់ការប្រើប្រាស់​ចុងក្រោយ ដែលជាគោលការណ៍មួយយ៉ាងសំខាន់ ក្នុងការជំរុញផលិតផលកម្ពុជា​ឱ្យមានការទទួល​ស្គាល់​ក្នុងទីផ្សារពិភពលោ‍ក៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        448
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        482
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        623

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm