ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើលីបង់នៅតែបន្តទោះមានកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់ក៏ដោយ

2026/06/18 08:03:28 pm        77

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានបន្តកំណត់គោលដៅលើទីក្រុងនានានៅភាគខាងត្បូងប្រទេសលីបង់ មុនកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវចុះហត្ថលេខាជាផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះដើម្បីបញ្ចប់សង្គ្រាមនៅគ្រប់ទិសទីក៏ដោយ។

ទីភ្នាក់ងារសារព័ត៌មានជាតិរដ្ឋលីបង់បាននិយាយកាលពីថ្ងៃពុធ ១៧មិថុនាសប្ដាហ៍នេះថាយានដ្រូន របស់អ៊ីស្រាអែលបានបើកការវាយប្រហារចំនួនបីលើកនៅក្នុងទីក្រុង Tyre ដែលបណ្តាលឱ្យមានអ្នករងរបួស ខណៈយានដ្រូនមួយគ្រឿងទៀត ក៏បានកំណត់គោលដៅទៅលើស្រុក Bint Jbeil ក្នុងទីក្រុង Nabatieh ផងដែរ។

ការប្រយុទ្ធគ្នានៅក្នុងប្រទេសលីបង់ត្រូវបានចាត់ទុកថាជាការគំរាមកំហែងដ៏ធំបំផុតមួយចំពោះកិច្ចព្រមព្រៀងគោលក្នុងសង្គ្រាមរវាងអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ដោយទីក្រុងតេអេរ៉ង់បានព្រមានថា ការវាយប្រហារថ្មីរបស់អ៊ីស្រាអែលលើលីបង់ និងការបន្តកាន់កាប់ទឹកដីរបស់ខ្លួននឹងត្រូវបានចាត់ទុកថាជាការរំលោភលើកិច្ចព្រមព្រៀង។

កាលពីថ្ងៃពុធដដែល ក្រុមអ្នកឆ្លើយឆ្លងព័ត៌មាន Al Jazeera នៅលើតំបន់នោះបានរាយការណ៍ថា កងកម្លាំងអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសនៅជាយក្រុង Kfar Tebnit ដែលក៏ស្ថិតនៅក្នុងស្រុក Nabatieh ផងដែរ។ ពួកគេក៏បានបើកការវាយឆ្មក់លើទីក្រុង Nabatieh al-Fawqa និងបានបាញ់ផ្លោងទៅលើតំបន់ខ្ពង់រាប Ali al-Taher និងជាយក្រុងនោះផងដែរ។

មួយថ្ងៃមុននេះ ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោចណាស់បួននាក់នៅតំបន់ Nabatieh រួមទាំងការវាយប្រហារដោយយានដ្រូនលើយានយន្តជាច្រើនគ្រឿងទៀតផង។

ទន្ទឹមនឹងនេះ យុទ្ធជនក្រុមប្រដាប់អាវុធហេសបូឡាបានបាញ់រ៉ូកែតយ៉ាងហោចណាស់ ១០ គ្រាប់ទៅលើកងកម្លាំងអ៊ីស្រាអែលនៅជិតទីក្រុង Kfar Tebnit។ ក្រោយមកនៅថ្ងៃពុធ កងទ័ពអ៊ីស្រាអែលបាននិយាយថា យានដ្រូនរបស់ក្រុមហេសបូឡាបានបំផ្ទុះនៅជិតកងទ័ពរបស់ខ្លួន កំពុងឈរជើងនៅភាគខាងត្បូងប្រទេសលីបង់ ដោយធ្វើឱ្យទាហានបួននាក់រងរបួស៕


អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        33
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        33
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm