រុស្ស៊ី​ផ្តោត​លើ​អ៊ុយ​ក្រែ​ន​ភាគ​ខាងកើត ប៉ុន្តែ​ការ​រុល​ទៅ​មុខ​របស់​ខ្លួន​ជាប់​គាំង​

2022/04/26 09:36:53 pm        2.9 K

​អ៊ុយក្រែន៖ កងទ័ព​រុស្ស៊ី​ពេលនេះ​កំពុង​ផ្តោត​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ ​លើ​ការគ្រប់គ្រង​តំបន់​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ប៉ុន្តែ​ការ​រុល​ទៅ​មុខ​បាន​ជាប់​គាំង​ដោយសារតែ​ការ​វាយ​ទប់ទល់​របស់​កង​កម្លាំង​អ៊ុយក្រែន​។​ ​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ​ថា កងកម្លាំង​របស់​ខ្លួន​បាន​វាយប្រហារ​ដោយ​មី​ស៊ី​ល​ ទៅលើមូលដ្ឋាន​យោធា​អ៊ុយ​ក្រែ​ន​នៅ​តំបន់​ភាគ​ខាងកើត​ទីក្រុង Kharkiv ដោយ​បាន​បំផ្លាញ​ឃ្លាំង​គ្រាប់រំសេវ និង​គោលដៅ​ផ្សេងៗ​ទៀត​។

​ក្រសួង​បាន​ប្រកាស​ថា យោធា​បាន​បាញ់​ទម្លាក់​យាន​ដ្រូ​ន​របស់​អ៊ុយ​ក្រែ​ន​ចំនួន ១៣គ្រឿង​នៅក្នុងទីក្រុង Kharkiv និង​ទីក្រុង Kherson នៅ​ភាគ​ខាង​ត្បូង​។ យោធា​រុស្ស៊ី​ហាក់​ដូច​ជាកំពុង​ប្រមូល​ផ្តុំកម្លាំង​ទ័ព​ជើងគោក​របស់​ខ្លួន​ ដើម្បី​ដណ្ដើម​យក​តំបន់​ភាគ​ខាងកើត Donetsk និង Luhansk បន្ទាប់​ពី​អះ​អាង​ថា ​ខ្លួន​បាន​គ្រប់គ្រង​ទាំងស្រុង​លើ​ទីក្រុង Mariupol។ ​សេចក្ដីថ្លែងការណ៍​របស់​ក្រសួងការពារជាតិ​អង់គ្លេស​និយាយ​ថា ការ​ការពារ​របស់​អ៊ុយ​ក្រែ​ន​លើទីក្រុង Mariupol បាន​ធ្វើ​ឲ្យ​កងកម្លាំង​អង្គភាព​រុស្ស៊ី​ជាច្រើន​ចុះ​ខ្សោយ និង​កាត់បន្ថយ​ប្រសិទ្ធភាពប្រយុទ្ធ​របស់​ពួកគេ​។ ក្រសួងការពារជាតិ​អង់គ្លេស​និយាយ​ថា រុស្ស៊ី​រុល​ទៅ​មុខ​បាន​តិចតួច​នៅក្នុង​តំបន់​មួយ​ចំនួន​ ចាប់​តាំង​ពី​ការ​ផ្លាស់ប្ដូរ​ការ​ផ្ដោត​គោលដៅ​របស់​ខ្លួន​ទៅ​រក​ការ​កាន់​កាប់​ពេញ​លេញ​តំបន់ Donbas ភាគ​ខាងកើត​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        37
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        25
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm