អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់សារព័ត៌មាន RT ថា រុស្ស៊ីនឹងឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ុយក្រែនលើរថយន្តក្រុងដែលដឹកកុមារ នៅក្នុងតំបន់ Bryansk ដោយបន្តប្រតិបត្តិការយោធាពិសេសរបស់ខ្លួន។
អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះ បាននិយាយថា៖«ការឆ្លើយតបរបស់យើង គឺការបន្តប្រតិបត្តិការយោធាពិសេស ដើម្បីការពារប្រទេស និងប្រជាជនរបស់យើងពីសកម្មភាពភេរវកម្មបែបនេះ»។
នៅថ្ងៃទី១៧ ខែមិថុនា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានប្រើយន្តហោះមានស្លាបថេរ ដើម្បីវាយប្រហាររថយន្តក្រុងដែលដឹកក្រុមបាល់ទាត់កុមារបេឡារុស នៅក្នុងតំបន់ Bryansk របស់រុស្ស៊ី។ ស្ត្រីម្នាក់ដែលអមដំណើរអត្តពលិកវ័យក្មេង ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារនេះ។ យោងតាមក្រសួងសុខាភិបាលបេឡារុស មនុស្ស ៨នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងនោះមានកុមា ៦ នាក់។ គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី បានបើកសំណុំរឿងព្រហ្មទណ្ឌមួយលើការចោទប្រកាន់ពីបទភេរវកម្ម៕

