ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ការស៊ើបអង្កេតលើការវាយប្រហារដ៏សាហាវមួយលើសាលារៀនអ៊ីរ៉ង់ នៅពេលចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ នៅមិនទាន់ចប់ ទេ ប៉ុន្តែនៅពេលដែលវាចប់ វានឹងច្បាស់ថា អ្នកណាជាអ្នកទទួលខុសត្រូវ។
លោកបានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកំពូល G7 នៅទីក្រុង Evian-les-Bains របស់ប្រទេសបារាំងថា៖«ទេ ប្រសិនបើការវាយប្រហារនោះ គឺជាកំហុស ហើយដូចដែលអ្នកដឹងហើយថា វាកំពុងស្ថិតក្រោមការស៊ើបអង្កេត។ ចំណែកអ្នកដែលទទួលខុសត្រូវចំពោះការវាយប្រហារនោះ គឺពឹងផ្អែកលើលទ្ធផលនៃការស៊ើបអង្កេត»។

លោក ត្រាំ បានបន្ថែមថា៖«កំហុសបានកើតឡើង សង្គ្រាមគឺអាក្រក់ណាស់ ប៉ុន្តែខ្ញុំដឹងថា វាកំពុងស្ថិតក្រោមការស៊ើបអង្កេត ហើយខ្ញុំអាចមានរបាយការណ៍សម្រាប់អ្នកនៅថ្ងៃស្អែក»។ «ខ្ញុំនឹងសួរសំណួរនោះទៅលោក Pete Hegseth ពីព្រោះពួកគេបានឲ្យស៊ើបអង្កេតលើការវាយប្រហារនោះ»។
នៅថ្ងៃទី២៨ ខែកុម្ភៈ អ៊ីរ៉ង់បាននិយាយថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានវាយប្រហារសាលាបឋមសិក្សាសម្រាប់ក្មេងស្រីនៅក្នុងទីក្រុង Minab ដោយបានសម្លាប់មនុស្ស ១៧៥នាក់ ក្នុងនោះមានសិស្សស្រី ១៦៨នាក់ និង ៩៥នាក់ផ្សេងទៀតរងរបួស។ ក្រោយមក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន បន្ទោសការវាយប្រហារនេះទៅលើកងទ័ពអ៊ីរ៉ង់ ដោយមិនបានផ្តល់ភស្តុតាង។ ក្រោយមក វាបានបង្ហាញថា បំណែកគ្រាប់រ៉ូកែតដែលត្រូវបានរកឃើញនៅកន្លែងធ្លាក់ ត្រូវបានសម្គាល់ថា ជាគ្រាប់រំសេវរបស់សហរដ្ឋ អាមេរិក៕
