លោក Trump និយាយ​ថា យោធាអាមេរិក នឹងបន្ត​វត្តមាន​នៅតំបន់ឈូង​សមុទ្រ​ មួយរយៈ

2026/06/18 11:32:24 pm        45

លោក​ប្រធានាធិបតី Donald Trump កាលពីថ្ងៃពុធ (ទី១៧ ខែមិថុនា ឆ្នាំ២០២៦) បាន​បញ្ជាក់​ថា យោធាអាមេរិកនឹងបន្តមាន​វត្តមាន​នៅក្នុងតំបន់ឈូងសមុទ្រមួយរយៈ បន្ទាប់ពីកិច្ចព្រមព្រៀងមួយ ត្រូវ​បានឈាន​ដល់​ជាមួយអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម។

បន្ទាប់ពីបាន​ចុះពី​លើ​យន្តហោះ នៅទីក្រុងប៉ារីស ប្រទេស​បារាំង នៅពេលត្រូវបាន​សួរថា តើលោកនឹងទុកយោធាអាមេរិក នៅតំបន់​ឈូងសមុទ្រនេះរយៈពេលយូរ​ប៉ុនណា លោក Trump បានឆ្លើយ​ទៅកាន់​អ្នកសារព័ត៌មានខ្លីៗថា៖ «សំណួរល្អ។ យើងមិនទាន់បានគិតអំពីរឿង​នេះ​ទេ។ ប៉ុន្តែប្រហែលជាមួយរយៈ»។

គួរបញ្ជាក់​ថា អនុស្សរណៈនៃការយោគយល់គ្នា (MOU) ត្រូវបានចុះហត្ថលេខា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ តាមប្រព័ន្ធអេឡិចត្រូនិកកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក​ ដែលរួមមានការបញ្ចប់ប្រតិបត្តិការយោធា នៅគ្រប់ទិសទី និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈពេលដែលកំពុងរៀបចំដំណាក់កាល សម្រាប់ការចរចា ស្ដីពី​កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលភ្ជាប់ទៅនឹងការបន្ធូរបន្ថយទណ្ឌកម្ម។ ពិធីចុះហត្ថលេខាត្រូវបានគ្រោងទុកធ្វើឡើង​នៅថ្ងៃសុក្រ ក្នុង​ប្រទេសស្វីស។

លោក Trump បាននិយាយថា កិច្ចព្រមព្រៀងនេះ នឹងត្រូវចុះហត្ថលេខាក្នុងរយៈពេល ៤៨ម៉ោងខាងមុខ។ លោក Trump បាននិយាយ​​ថា៖ «ខ្ញុំចង់និយាយថា ៤៨ម៉ោង»។ តែលោក​បាន​បន្ថែមថា ទីតាំងសម្រាប់ពិធីចុះហត្ថលេខាមិនទាន់ត្រូវបានកំណត់នៅឡើយទេ។ ជាមួយ​គ្នា​នេះ លោកបានសង្កត់​ថា៖ «វាស្ថិតក្នុងទម្រង់ចុងក្រោយ។ យើងមិនទាន់បានកំណត់នៅឡើយទេ»។

ពាក់ព័ន្ធ​នឹង​​ការលើកឡើងរបស់លោក ដែល​ថា លោកមិនមាន​បញ្ហា​ទេ ដែលអ៊ីរ៉ង់មានមីស៊ីលបាលីស្ទិក លោក Trump បានពន្យល់​ថា៖ «ខ្ញុំកំពុងនិយាយថា ប្រសិនបើប្រទេសដទៃទៀតមានមីស៊ីលទាំងនោះ វាគឺ​ជារឿង​មិនយុត្តិធម៌សោះ​ឡើយ សម្រាប់ពួកគេទេ ដែលមិនមានមីស៊ីលទាំងនោះ»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        48
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        78
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        65

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm