គណៈប្រតិភូ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្ការំលឹកគុណជូនដល់វីរយុទ្ធជន វីរយុទ្ធនារី នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16

2026/06/18 11:33:51 pm        159

ខេត្តត្បូងឃ្មុំ៖ គណៈប្រតិភូ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដឹកនាំដោយ ឯកឧត្តមបណ្ឌិត សោ សុន្ទរ៍ធារី អនុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្ការំលឹកគុណជូនដល់វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ព្រមទាំងវីរកងទ័ព និងវីរនគរបាលជាតិ ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤៩ នៃទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២៦) នៅបរិវេណមហាចេតិយ នៃតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ដែលស្ថិតនៅក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 គឺជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់បំផុត ដែលស្តែងឱ្យឃើញពីចំណុចចាប់ផ្តើមនៃដំណើរស្វែងរកសន្តិភាព និងការសង្គ្រោះជាតិមាតុភូមិ។ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ គឺនៅទីតាំងកោះថ្ម X16 នេះហើយ ដែលសម្តេចតេជោ ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តស្ម័គ្រស្មោះ ៤រូបផ្សេងទៀត បានសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការដូរយកជីវិតធ្វើជាដើមទុន ធ្វើដំណើរឆ្លងកាត់ព្រំដែនទាំងគ្រោះថ្នាក់ ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្រក្នុងការរៀបចំកងកម្លាំងប្រដាប់អាវុធ រហូតឈានទៅបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងការរំដោះប្រទេសជាតិទាំងមូលឱ្យរួចផុតពីរបបវាលពិឃាតនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

ដើម្បីរំលឹកដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនោះ បានផ្តួចផ្តើមសាងសង់តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 នេះឡើង ក្នុងគោលបំណងប្រែក្លាយអតីតសមរភូមិ និងតំបន់ព្រំដែនដែលធ្លាប់តែរងការបំផ្លិចបំផ្លាញដោយសារភ្លើងសង្គ្រាម ឱ្យទៅជាតំបន់ប្រវត្តិសាស្ត្រ ការពារបូរណភាពទឹកដី អភិវឌ្ឍន៍ និងសន្តិភាព។ ទីតាំងនេះត្រូវបានរៀបចំសាងសង់នូវសំណង់ប្រវត្តិសាស្ត្រជាច្រើន រួមមាន៖ មហាចេតិយ សាលាសំណាក់ តាំងបង្ហាញរូបថតសម័យយោធា និងការដាំដើមឈើអនុស្សាវរីយ៍ជាដើម ដែលបានចំណាយពេលរៀបចំ និងស្ថាបនាយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋបាលខេត្ត និងក្រសួងការពារជាតិ រហូតលេចចេញជាសមិទ្ធផលជាបន្តបន្ទាប់ សម្រាប់ទុកជាមរតកដ៏ឧត្តុង្គឧត្តមដល់កូនខ្មែរគ្រប់ជំនាន់។

ការអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធរបស់គណៈប្រតិភូអគ្គលេខាធិការដ្ឋានរដ្ឋសភានាឱកាសនេះ មិនត្រឹមតែជាការសម្តែងនូវកតញ្ញូតាធម៌ដ៏ស្មោះស្ម័គ្រ និងជ្រាលជ្រៅបំផុតចំពោះវីរជនជំនាន់មុនដែលបានលះបង់សាច់ស្រស់ឈាមស្រស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបំផុសស្មារតីស្នេហាជាតិ ការពារសន្តិភាព និងការលះបង់ដ៏ខ្ពង់ខ្ពស់ក្នុងការការពារជាតិមាតុភូមិ ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយចងចាំ ស្វែងយល់ពីតម្លៃពិតនៃប្រវត្តិសាស្ត្រ និងយកតម្រាប់តាមជាដរាបតទៅ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        156
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm