មេដឹកនាំ៖ ​កោះ​តៃវ៉ាន់ សង្ឃឹមថា កញ្ចប់លក់អាវុធថ្មីរបស់អាមេរិក អាចត្រូវបានអនុម័តឆាប់ៗ

2026/06/18 11:39:32 pm        57

មេដឹកនាំ លោក Lai Ching-te បាននិយាយនៅថ្ងៃព្រហស្បតិ៍ (ទី១៨ ខែមិថុនា ឆ្នាំ២០២៦) នេះថា កោះ​​តៃវ៉ាន់ ដែល​ការពារសន្តិសុខផ្ទាល់ខ្លួន និងបដិសេធការគ្រប់គ្រងរបស់​គណបក្សកុម្មុយនីស្តចិន មិនគួរត្រូវបានចាត់ទុកថា ជាការបង្ក​ហេតុ​នោះឡើយ​ ដោយបន្ថែមថា លោកសង្ឃឹមថា កញ្ចប់លក់អាវុធថ្មីរបស់សហរដ្ឋអាមេរិក អាចត្រូវបានអនុម័តក្នុងពេលឆាប់ៗនេះ។

តៃវ៉ាន់ដែល​ជា​កោះ​ស្វ័យ​គ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យ ត្រូវបានប្រទេសចិនចាត់ទុកថា ជាទឹកដីរបស់ខ្លួន ហើយទីក្រុងប៉េកាំងបានបង្កើនសម្ពាធយោធា និងការទូតប្រឆាំងនឹងដែន​កោះនេះ។

អំឡុង​ពេល​ថ្លែងទៅកាន់ក្លឹបអ្នកឆ្លើយឆ្លងព័ត៌មានបរទេស​តៃវ៉ាន់ នៅទីក្រុងតៃប៉ិ លោក Lai បានបញ្ជាក់ជាថ្មីនូវបំណងប្រាថ្នារបស់លោក សម្រាប់ការចរចាដោយផ្អែកលើ «សមភាព និងការគោរព» ជាមួយប្រទេសចិន ប៉ុន្តែបាននិយាយថា កោះ​តៃវ៉ាន់មានសិទ្ធិការពារផលប្រយោជន៍របស់ខ្លួន ហើយមានតែអ្នក​កោះ​តៃវ៉ាន់​ប៉ុណ្ណោះ​ដែលអាចសម្រេចអនាគតរបស់ពួកគេបាន​។

លោកបានបន្ថែមថា៖ «ការការពារសន្តិសុខដែន​កោះ​នេះ និងការរក្សារបៀបរស់នៅបែបប្រជាធិបតេយ្យ និងសេរីរបស់កោះ​តៃវ៉ាន់ ការបដិសេធមិនទទួលយកការបង្រួបបង្រួម និងការបដិសេធមិនទទួលយកការគ្រប់គ្រងដោយគណបក្សកុម្មុយនិស្តចិន មិនគួរត្រូវបានចាត់ទុកថា ជាការបង្កហេតុ​ប្រឆាំងនឹងប្រទេសចិននោះឡើយ​»។

កោះ​តៃវ៉ាន់ មានក្ដី​បារម្ភ ចំពោះការលើក​ឡើង​ កាលពីខែឧសភា ដោយប្រធានាធិបតីអាមេរិក លោក Donald Trump បន្ទាប់ពីលោកបានជួបជាមួយមេដឹកនាំចិន លោក Xi Jinping នៅទីក្រុងប៉េកាំង ដោយ​លោកបាន​និយាយថា លោក​នៅតែពិចារណាថា តើត្រូវអនុម័តការលក់អាវុធថ្មីឲ្យ​ទៅ​កោះ​តៃវ៉ាន់ដែរ ឬយ៉ាង​ណា។ តែ​លោក Lai បានបញ្ជាក់​ថា ការប្តេជ្ញាចិត្តផ្នែកសន្តិសុខរបស់សហរដ្ឋអាមេរិក ចំពោះកោះ​តៃវ៉ាន់ មិនមានការផ្លាស់ប្តូរទេ​៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        50
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        49
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm