ទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា កម្រិតជនអន្តោប្រវេសន៍របស់ប្រទេសអូស្ត្រាលី បានធ្លាក់ចុះ កាលពីឆ្នាំ ២០២៥ ខណៈដែលរដ្ឋាភិបាលកណ្តាលឆ្វេងរបស់ខ្លួន កំពុងព្យាយាមទប់ទល់នឹងនឹងគណបក្សស្តាំនិយមជ្រុលដែលកំពុងទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័ស ដោយទាញយកផលប្រយោជន៍ពីការខកចិត្តរបស់សាធារណជនចំពោះការលំបាកផ្នែកសេដ្ឋកិច្ចជាពិសេសភាពអសមត្ថភាពក្នុងការមានលទ្ធភាពចំណាយលើការរស់នៅជាមូលដ្ឋាន និងផ្ទះសម្បែង។

ជនអន្តោប្រវេសន៍នៅក្រៅប្រទេស បានបន្ថែមមនុស្សចំនួន ៣០១.០០០ នាក់ ទៅក្នុងចំនួនប្រជាជន អូស្ត្រាលីចំនួន ២៨ លាននាក់ កាលពីឆ្នាំមុន។ នេះបើយោងតាមការិយាល័យស្ថិតិរបស់ទីក្រុងកង់បេរ៉ា។
រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ លោក Tony Burke បាននិយាយថា តួលេខនេះបានធ្លាក់ចុះ ៩ ភាគរយពីមួយឆ្នាំមុន និងទាបជាង ៤៥ ភាគរយ បើធៀបនឹងកម្រិតខ្ពស់បំផុត ក្រោយជំងឺកូវីដ ក្នុងឆ្នាំ ២០២៣។
លោក Burke បាននិយាយថា៖«យើងកំពុងកាត់បន្ថយការធ្វើទេសន្តរប្រវេសន៍ជាមួយនឹងវិធីសាស្រ្តសមហេតុផល និងវាស់វែង ដើម្បីផ្តល់តម្រូវការរបស់កម្មករជំនាញដែលប្រទេសអូស្ត្រាលីត្រូវការ»៕
