នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បានស្នើតែងតាំងអ្នកចរចាតែម្នាក់ ដើម្បីចូលរួមជាមួយរុស្ស៊ីលើបញ្ហាអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian។

យោងតាមសារព័ត៌មាននេះ លោកស្រី Meloni បានលើកឡើងពីគំនិតនេះក្នុងអំឡុងពេលកិច្ចប្រជុំកំពូល G7 នៅទីក្រុង Evian-les-Bains ប្រទេសបារាំង។ លោកស្រីបាននិយាយថា លោកស្រី នឹងលើកឡើងពីបញ្ហានេះម្តងទៀតនៅក្នុងពិធីបើកកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបរយៈពេលពីរថ្ងៃ នៅទីក្រុងប្រ៊ុចសែល នាថ្ងៃទី១៨ ខែមិថុនា។
លោកស្រីនាយករដ្ឋមន្ត្រីអ៊ីតាលីបា នអះអាងថា អ្នកចរចាគួរតែមកពីប្រទេសអឺរ៉ុប «ទំហំមធ្យម» ជាជាងរដ្ឋសមាជិកធំបំផុតមួយរបស់ប្លុកនេះ៕
