ប្រធានអាស៊ានហ្វីលីពីន អញ្ជើញលោក Putin ចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នៅទីក្រុងម៉ានីល

2026/06/19 12:22:28 am        73

ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ទៅ​ចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី២១ នៅទីក្រុងម៉ានីល នាចុងឆ្នាំនេះ។

លោក Marcos បានធ្វើការ​អញ្ជើញនេះ​ ក្នុងអំឡុងពេលមាន​ជំនួប​ទ្វេភាគីជាមួយលោក Putin នៅទីក្រុង Kazan ភាគនិរតីនៃប្រទេសរុស្ស៊ី កាល​ពី​យប់ថ្ងៃពុធ (ទី១៧ ខែមិថុនា ឆ្នាំ២០២៦)។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីការិយាល័យប្រធានាធិបតីហ្វីលីពីន។

ប្រធានាធិបតីហ្វីលីពីន ក្នុងនាមជាប្រធានបច្ចុប្បន្ននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន (ASeAN) ដែលមាន​សមាជិក​ចំនួន ១១ប្រទេស កំពុងស្ថិតនៅទីក្រុង Kazan ជាកន្លែងដែលលោក Putin នឹងធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំនៃ​ប្លុកនេះ នាថ្ងៃព្រហស្បតិ៍នេះ សម្រាប់កិច្ចប្រជុំកំពូលរំលឹកខួបលើកទី៣៥ នៃចំណងមិត្តភាពរបស់ភាគី​ទាំង២។

លោក Marcos បានប្រាប់​​លោក Putin ថា កិច្ចប្រជុំកំពូលអាស៊ីបូព៌ា «នៅតែជាផ្នែកសំខាន់ ក្នុងការរក្សាប្រព័ន្ធ​សហប្រតិបត្តិការ ​រវាង​ប្រទេស​នានា ក្នុង​តំបន់ ឆ្ពោះទៅរកគោលដៅរួមរបស់យើង ពោលគឺជា​តំបន់ដែលមានស្ថិរភាព សុវត្ថិភាព និងវិបុលភាព»។

ជាមួយ​គ្នានេះដែរ មុនកិច្ចប្រជុំកំពូលមេដឹកនាំនេះ​ រដ្ឋមន្ត្រីអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី លោក Maksim Reshetnikov បានប្រាប់វេទិកាធុរកិច្ចអាស៊ាន-រុស្ស៊ី កាលពីថ្ងៃពុធថា ពាណិជ្ជកម្មរវាងរុស្ស៊ី និងប្លុក បានកើនឡើង ៥៨ភាគរយ​ ក្នុងរយៈពេល ១ទសវត្សរ៍កន្លងមកនេះ ដោយឈានដល់កម្រិត​ ២១ពាន់លានដុល្លារ។

ពាក់​ព័ន្ធ​នឹង​វិស័យទ្វេភាគី លោក Marcos បានស្វែងរក «កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចដ៏រឹងមាំជាងមុន» ជាមួយរុស្ស៊ី ដោយបញ្ជាក់ពីសក្តានុពលដ៏ធំធេងរបស់ហ្វីលីពីន​ សម្រាប់ការរុករក ជាពិសេសក្នុងវិស័យថាមពល និងសន្តិសុខស្បៀងអាហារ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        40
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        72
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm