ប្អូន​ស្រី​មេដឹកនាំកូរ៉េខាងជើង ថ្កោលទោសការអំពាវនាវឲ្យលុបបំបាត់អាវុធនុយក្លេអ៊ែររបស់ G7

2026/06/19 12:49:02 am        75

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅ​ថ្ងៃព្រហស្បតិ៍ (ទី១៨ ខែមិថុនា ឆ្នាំ២០២៦) បាន​រាយការណ៍​ថា លោកស្រី Kim Yo Jong ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាង​ជើង​ លោក Kim Jong Un បានថ្កោលទោសការអំពាវនាវរបស់ក្រុម​ប្រទេស​មាន​ឧស្សាហកម្មលូត​លាស់​ទាំង៧ (G7) ឲ្យលុបបំបាត់អាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ ដោយ​ចាត់​ទុក​ថា ជាការរំលោភលើរដ្ឋធម្មនុញ្ញ និងជាការរំលោភលើអធិបតេយ្យភាព។

សេចក្តីថ្លែងការណ៍ដែល​ផ្សាយ​ដោយប្រព័ន្ធផ្សព្វផ្សាយ​ KCNA បាន​ឲ្យ​ដឹង​ថា លោកស្រី​ Kim បានលើកឡើង​ថា ការលុបបំបាត់អាវុធនុយក្លេអ៊ែរ គឺជា «របៀបវារៈដែលត្រូវបានបិទ​ទាំង​ស្រុង​មិនអាចកែប្រែ​បាន ហើយការមាន​អាវុធនុយក្លេអ៊ែរ គឺជាផលប្រយោជន៍ស្នូលរបស់កូរ៉េខាងជើង និងជាខ្សែបន្ទាត់ដែលមិនអាចកែប្រែបាន»។

លោកស្រី Kim ត្រូវបានដកស្រង់សម្តី ដែលបាន​​និយាយ​ថា៖ «ការលុបបំបាត់អាវុធនុយក្លេអ៊ែរ គឺជាខ្សែបន្ទាត់ដែលមិនអាចកែប្រែបាន ពោល​គឺ​ខ្សែ​បន្ទាត់ដែលមិនអាចឆ្លងកាត់បាន»។ លោកស្រី​បាន​បន្ថែមថា អ្នកណាដែលព្យាយាមធ្វើឲ្យ​ប៉ះពាល់ដល់ផលប្រយោជន៍ស្នូលរបស់រដ្ឋអាវុធនុយក្លេអ៊ែរ នឹងជា​ការ​មាន​នូវ​ «ជម្រើសដ៏អាក្រក់បំផុតដែល​នាំ​ឲ្យ​ខ្លួន​ជួប​នឹង​គ្រោះមហន្តរាយ»។

ជាមួយ​គ្នា​នេះ លោកស្រី​ Kim ក៏បាននិយាយផងដែរថា អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជាការ​ទទួល​បាន​នូវ​ខែល​ការពារខ្លួន ដើម្បី​ឆ្លើយតបទៅនឹងអ្វីដែលលោកស្រីចាត់ទុក​ថា ជា​ការគំរាមកំហែងនុយក្លេអ៊ែរជាប់លាប់ពីសត្រូវ ហើយបានពិពណ៌នាពួកគេថា ជា «សរសរគោល​» ដើម្បី​ធានាសន្តិភាព។ លោកស្រី​បានសង្កត់ធ្ងន់​ថា អំណះអំណាងដែលអំពាវនាវឲ្យ​មានការរំសាយអាវុធនុយក្លេអ៊ែរ គឺ «ហួសសម័យទាំងស្រុង» ហើយនឹងមិនផ្លាស់ប្តូរនោះ​ទេ បើ​ទោះ​បីជាមាន​ក្រុមណាមួយរិះគន់យ៉ាងខ្លាំង ចំពោះកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងយ៉ាងណាក៏ដោយ។

គួរបញ្ជាក់ថា នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលចេញផ្សាយកាលពីថ្ងៃពុធ បន្ទាប់ពីបញ្ចប់​កិច្ចប្រជុំកំពូល បណ្ដាមេដឹកនាំ G7 បានសម្តែង «ក្ដី​បារម្ភយ៉ាងខ្លាំង» អំពីកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិក​របស់កូរ៉េខាងជើង ហើយបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះការរំសាយអាវុធនុយក្លេអ៊ែរ​ទាំងស្រុងរបស់ប្រទេសនេះ ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        48
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        78
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        65

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm