ចិនជំរុញឲ្យ​ G7 ឈប់ប្រើប្រាស់ «ក្រុម​​តូចៗ» ដើម្បីបំផ្លាញសណ្តាប់ធ្នាប់ពាណិជ្ជកម្មសកល

2026/06/19 02:04:50 am        79

នៅ​ថ្ងៃព្រហស្បតិ៍ (ទី១៨ ខែមិថុនា ឆ្នាំ២០២៦) នេះ ប្រទេសចិនបានរិះគន់កិច្ចប្រឹងប្រែងរបស់ក្រុមប្រទេសធំៗ​ទាំង៧ (G7) ដើម្បីកាត់បន្ថយការពឹងផ្អែកលើរ៉ែសំខាន់ៗរបស់ប្រទេស​ចិន ដោយជំរុញឲ្យ​ប្លុកនេះគោរពច្បាប់ពាណិជ្ជកម្មអន្តរជាតិ និងជៀសវាងនូវ​អ្វីដែលខ្លួនពិពណ៌នាថា ជាការប្រើប្រាស់ «ក្រុម​​តូចៗ» ដើម្បីរំខាន​ដល់​សណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក។

ជា​ការ​ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍រួមរបស់ G7 ស្តីពីរ៉ែសំខាន់ៗ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា ជំហររបស់ទីក្រុងប៉េកាំង លើការរក្សាស្ថិរភាព និងសន្តិសុខនៃខ្សែច្រវាក់ឧស្សាហកម្ម និងផ្គត់ផ្គង់សកល «នៅតែមិនផ្លាស់ប្តូរ» នោះឡើយ​។

បើយោងតាមការកត់សម្គាល់ដែលបានចែករំលែកដោយសារព័ត៌មាន​ Global Times ដែលមាន​ទំនាក់​ទំនង​ជាមួយរដ្ឋចិន នៅលើបណ្ដាញសង្គម X លោក Lin បានប្រាប់អ្នកសារព័ត៌មានថា «កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការគ្រប់គ្រង និងកែលម្អប្រព័ន្ធគ្រប់គ្រងការនាំចេញរបស់ខ្លួន ស្របតាមការអនុវត្តអន្តរជាតិរួម​ ហើយមានគោលបំណងរក្សាសន្តិភាពពិភពលោក និងស្ថិរភាពក្នុងតំបន់ និងបំពេញតាម​កាតព្វកិច្ចអន្តរជាតិ ដូចជាការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរជា​ដើម​» ។

គួរ​បញ្ជាក់ថា បើ​ទោះបីជាសេចក្តីថ្លែងការណ៍របស់ G7 មិនបានលើកឡើងចំៗ អំពីប្រទេសចិនក៏ដោយ ក៏ប្លុក​នេះ​បានសង្កត់ធ្ងន់លើការកាត់បន្ថយការលើ​ពឹងផ្អែកលើអ្នកផ្គត់ផ្គង់តែមួយ ពាក់​ព័ន្ធនឹង​រ៉ែសំខាន់ៗ និងរ៉ែកម្រ ជាវិស័យដែលប្រទេសចិនក្ដោប​ក្ដាប់ធំ​ជាង​គេ​​ជាសកល។

យ៉ាង​ណាក្ដី លោក Lin បានជំរុញឲ្យ​ក្រុមនេះ «គោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍សេដ្ឋកិច្ចទីផ្សារ និងច្បាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ហើយឈប់ធ្វើឲ្យ​ខូចសណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ជាមួយនឹងច្បាប់របស់​ «ក្រុម​តូចៗ»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        14
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        80
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm