ប្រទេសស្វីស នៅថ្ងៃព្រហស្បតិ៍ (ទី១៨ ខែមិថុនា ឆ្នាំ២០២៦) នេះ បានស្វាគមន៍ការចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយកត់សម្គាល់ថា ភាគីពាក់ព័ន្ធ និងអ្នកសម្របសម្រួល នឹងជួបជុំគ្នា នៅទីក្រុងរមណីយដ្ឋាន Burgenstock នាថ្ងៃសុក្រ សម្រាប់ការចរចាដំបូង។
ក្រសួងការបរទេសបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ប្រទេសស្វីសស្វាគមន៍ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កាលពីម្សិលមិញដោយប្រទេសទាំង នៅកម្រិតខ្ពស់បំផុត។ ការចុះហត្ថលេខានេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹង នៅក្នុងតំបន់»។
ក្រសួងបានបន្ថែមថា៖ «បច្ចុប្បន្ន ផែនការនៅតែមានដដែល ដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ រួមជាមួយអន្តរការីប៉ាគីស្ថាន និងកាតា និងប្រទេសពាក់ព័ន្ធផ្សេងទៀត ជួបជុំគ្នា នៅថ្ងៃស្អែក (ថ្ងៃសុក្រ) នៅទីក្រុង Burgenstock សម្រាប់ការចរចាដំបូង ស្ដីពីការអនុវត្តកិច្ចព្រមព្រៀងនេះ»។
គួរបញ្ជាក់ថា អ៊ីរ៉ង់បានឲ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា អនុស្សរណៈនៃការយោគយល់គ្នា (MOU) ចំនួន ១៤ ចំណុចជាមួយសហរដ្ឋអាមេរិកដែលមានគោលបំណងបញ្ចប់សង្គ្រាម ត្រូវបានបញ្ចប់ជាផ្លូវការហើយ បន្ទាប់ពីប្រធានាធិបតីនៃប្រទេសទាំង២ បានចុះហត្ថលេខាលើអត្ថបទនៃកិច្ចព្រមព្រៀងនេះ៕