ប្រធានាធិបតីអ៊ីរ៉ង់បង្ហាញ​មោទនភាព​ ក្នុង​ការមាន​​កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ ជាមួយអាមេរិក

2026/06/19 02:33:47 am        51


នៅថ្ងៃព្រហស្បតិ៍ (ទី១៨ ខែមិថុនា ឆ្នាំ២០២៦) នេះ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានស្វាគមន៍ ចំពោះអ្វីដែលលោកហៅថា ជាកិច្ចព្រមព្រៀង «ប្រវត្តិសាស្ត្រ» ជាមួយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាមរបស់ភាគីទាំង​ និងបើកផ្លូវឲ្យមាន​ការចរចាឆ្ពោះទៅរកដំណោះស្រាយចុងក្រោយ។

លោក Pezeshkian បាននិយាយថា៖ «នេះគឺជាឯកសារប្រវត្តិសាស្ត្រ និងជាសារមួយពី​ប្រទេស​អ៊ីរ៉ង់ដ៏មាន​ឥទ្ធិពល​ នោះ​គឺ​ថា​ សន្តិភាពនឹងត្រូវបានសម្រេចនៅក្រោម​ស្រមោលនៃការគោរពគ្នាទៅវិញទៅមក»។ ការ​លើក​ឡើង​របស់លោក​នេះ​ មាន​នៅក្នុង​បង្ហោះលើ​បណ្ដាញ​សង្គម ដោយ​បាន​បង្ហាញរូបភាពនៃឯកសារ ដែលមានហត្ថលេខារបស់លោក ក៏ដូចជាប្រធានាធិបតីអាមេរិក លោក Donald Trump និងអ្នកសម្របសម្រួលរបស់ភាគី​ទាំង​២ គឺនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif។

 នៅក្នុងសភាពការណ៍វិវត្តន៍​​ភ្លាមៗ បន្ទាប់ពីមាន​ភាពមិនប្រាកដប្រជា អំពីពេលវេលានៃ​កិច្ចព្រមព្រៀងដែលបានឈាន​ដល់​កាលពីដើមសប្តាហ៍នេះ នឹងត្រូវបានចុះហត្ថលេខាជាផ្លូវការនោះ​ លោក Trump បានដាក់ឈ្មោះរបស់លោកនៅលើឯក​សារ​នោះ​ដោយទឹកខ្មៅដិត​ក្រាស់ អំឡុង​ពិធីជប់លៀងអាហារពេលល្ងាចជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron នៅឯវិមាន Versailles នៅខាងក្រៅទីក្រុងប៉ារីស កាលពីថ្ងៃពុធ។

ការ​ចរចារយៈពេល ២ខែ ឥឡូវនេះ ចាប់ផ្តើមជាមួយនឹងក្រសែភ្នែក​ទាំងអស់សម្លឹង​មើល​ទៅ​ក​ការបើកច្រកសមុទ្រ Hormuz ឡើងវិញ និងថា​ តើ​វឌ្ឍនភាពអាចមាន​ដែរ ឬទេ នៅក្នុងការចរចា ស្ដី​ពី​កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលទីក្រុងវ៉ាស៊ីនតោនបានសង្ស័យជាយូរមកហើយថា បានលាក់បាំងមហិច្ឆតាផលិតគ្រាប់បែកដោយ​សម្ងាត់​៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        2
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        24
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        22

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm