អ្នកស្លាប់ដោយសាររញ្ជួយដី កើនឡើងដល់ ៧៨​​នាក់ ខណៈមនុស្ស​ ១,៥លាននាក់ រង​ប៉ះពាល់ នៅភាគខាងត្បូងហ្វីលីពីន

2026/06/19 03:18:35 am        80


ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីដ៏ខ្លាំងក្លាដែលបានវាយប្រហារកោះ Mindanao នៅ​ភាគខាងត្បូងនៃប្រទេសហ្វីលីពីន កាលពីដើមខែនេះ បានកើនឡើងដល់ ៧៨នាក់ហើយ​ ខណៈដែលមនុស្សប្រហែល ១,៥លាននាក់ បានរង​ប៉ះពាល់។ នេះបើយោងតាមតួលេខដែលត្រូវ​បាន​រាយការណ៍ដោយសារព័ត៌មាន Philippine Daily Inquirer។

ជាមួយ​គ្នានេះ ដោយសំអាង​ដល់​ទិន្នន័យរបស់​ក្រុមប្រឹក្សាជាតិកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិ​ (NDRRMC) សារព័ត៌មាន​នេះបានរាយការណ៍ថា មនុស្សជាង ១.៣០០នាក់ បានរងរបួសនៅក្នុងគ្រោះមហន្តរាយ ដែលបណ្តាលឲ្យ​មានការខូចខាតយ៉ាងទូលំទូលាយ ទូទាំងខេត្តជាច្រើន នៅកោះ​ Mindanao។

គ្រោះរញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ បានកើត​ឡើង​នៅ​ឆ្នេរសមុទ្រខេត្ត Sarangani កាលពីថ្ងៃទី៨ ខែមិថុនា ដែលបង្កឲ្យ​មានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ នៅក្នុងតំបន់លំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ​។ អាជ្ញាធរ​បានឲ្យដឹង​ថា ប្រជាជនជាង ៤៥០.០០០នាក់ នៅតែត្រូវផ្លាស់ទីលំនៅ ដោយមនុស្សជាច្រើនត្រូវ​ស្នាក់នៅក្នុងមជ្ឈមណ្ឌលជម្លៀស ឬជម្រកបណ្តោះអាសន្ន។

គ្រោះមហន្តរាយនេះបានរំខានដល់បណ្តាញដឹកជញ្ជូន ការផ្គត់ផ្គង់ថាមពល ទំនាក់ទំនង និងសេវាសាធារណៈ នៅទូទាំងសហគមន៍ដែលរងផលប៉ះពាល់ ខណៈដែលផ្ទះសម្បែង​រាប់ពាន់ខ្នង សាលារៀន ផ្លូវថ្នល់ និងទីតាំង​រដ្ឋាភិបាល ត្រូវបានរង​ខូចខាត។

ប្រតិបត្តិការសង្គ្រោះ និងស្តារឡើងវិញ នៅតែបន្តដំណើរការ ដោយអាជ្ញាធរជាតិ និងមូលដ្ឋានសម្របសម្រួលការដឹកជញ្ជូនអាហារ ទឹកស្អាត ជំនួយវេជ្ជសាស្រ្ត និងសម្ភារៈជម្រកសង្គ្រោះបន្ទាន់ដល់សហគមន៍ដែលរងផលប៉ះពាល់​៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        4
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        2
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        3

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm