ភ្នំពេញ៖ មនុស្សចំនួន១១នាក់ បានស្លាប់ និងរងរបួសចំនួន១២នាក់ ក្នុងនោះរងរបួសធ្ងន់ចំនួន១០នាក់ និងស្រាលចំនួន២នាក់ ក្នុងគ្រោះថ្នាក់ចរាចររណ៍ទូទាំងប្រទេស នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ ។
គ្រោះថ្នាក់ចរាចរណ៍កើតនៅរាជធានី-ខេត្ត ចំនួន៩ មានដូចជា៖ ខេត្តបន្ទាយមានជ័យ របួស២នាក់ , កំពង់ស្ពឺ ស្លាប់១នាក់ និងរបួស១នាក់ , កណ្តាល ស្លាប់៣នាក់ និងរបួស២នាក់ , ក្រចេះ របួស១នាក់ , ភ្នំពេញ ស្លាប់៣នាក់ និងរបួស៤នាក់ , ព្រៃវែង ស្លាប់២នាក់ និងរបួស១នាក់ , ព្រះសីហនុ របួស ១នាក់ , ស្ទឹងត្រែង ស្លាប់១នាក់ និងខេត្តត្បួងឃ្មុំ ស្លាប់១នាក់៕