អន្តរជាតិ ៖ នាយករដ្ឋមន្ត្រីប៉ូឡូញMateusz Morawieckiនិយាយថាប្រទេសប៉ូឡូញបានបញ្ជូនរថក្រោះច្រើនគ្រឿងទៅឲ្យប្រទេសអ៊ុយក្រែន។ ប្រទេសអ៊ុយក្រែនបានអំពាវនាវម្តងហើយម្តងទៀត ដល់ប្រទេសលោកខាងលិចដើម្បីផ្តល់ការផ្គត់ផ្គង់សព្វាវុធបន្ទាន់បន្ថែមទៀត ជាពិសេសយុទ្ធោបករណ៍ធុនធ្ងន់ ខណៈកងកម្លាំងរុស្ស៊ី បន្តការវាយលុកលើប្រទេសនេះ។