កំពង់ចាម៖ មន្ត្រីមន្ទីរពាណិជ្ជកម្ម សហការជាមួយមន្ត្រីជំនាញសាខា ក.ប.ប ខេត្តកំពង់ចាម និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យទីតាំងស្តុកទុកលក់ចែកចាយសាច់បង្កក ដែលស្ថិតនៅក្នុងក្រុងកំពង់ចាម ស្រុកកំពង់សៀម និងស្រុកព្រៃឈរ ខេត្តកំពង់ចាម បានចំនួន១៧ទីតាំង។ ជាលទ្ធផលបានរកឃើញ៖ ចៃយ៉ខៀវ ចំនួន៥គីឡូក្រាម, ប្រហិតត្រី ចំនួន៣គីឡូក្រាម, ហតដកម្ទេស ចំនួន៤គីឡូក្រាម, សាច់ក្រកកញ្ចប់ ចំនួន៥គីឡូក្រាម, ហតដកស្បែកជ្រូក ចំនួន២គីឡូក្រាម, ប្រហិតមឹកបំពង់ ចំនួន៣គីឡូ ក្រាម, តៅហ៊ូជ្រុង ចំនួន៣គីឡូក្រាម, និងប្រហិតសាច់ក្តាម ចំនួន៤គីឡូ ដែលហួសកាលបរិច្ឆេទ និងប្រហិតបង្កកហួសកាលបរិច្ឆេទ ចំនួន២៩គីឡូក្រាម។
ជាមួយគ្នានេះដែរ ក្រុមមន្ត្រី ក.ប.ប ខេត្តកំពង់ចាម មិនបានរកឃើញសាច់បង្កកដែលមានប្រភពមកពីប្រទេសថៃនោះទេ ហើយក្រុមការងារបានផ្សព្វផ្សាយច្បាប់ ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញតិពាក់ព័ន្ធជូនដល់អាជីវករ ដើម្បីឱ្យបានយល់ដឹងបន្ថែម៕






