មន្ត្រីរុស្ស៊ីបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៧នាក់ បានរងរបួស បន្ទាប់ពីយោធាអ៊ុយក្រែន បានបើកការវាយប្រហារដោយយានដ្រូនច្រើនបំផុតរបស់ខ្លួនប្រឆាំងនឹងទីក្រុងមូស្គូ។
លោក Sergey Sobyanin អភិបាលក្រុងបានសរសេរនៅក្នុងសារបណ្តាញ Telegram កាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា កងកម្លាំងការពារដែនអាកាសបានបាញ់ទម្លាក់យានដ្រូនយ៉ាងហោចណាស់ ១៩៤គ្រឿងនៅលើផ្លូវឆ្ពោះទៅកាន់រដ្ឋធានីរបស់រុស្ស៊ីកាលពីយប់ថ្ងៃពុធ។
យានដ្រូនមួយចំនួន បានឆ្លងកាត់ និងបង្កឲ្យមានអណ្តាតភ្លើងឆាបឆេះ ដោយសាក្សីបានរាយការណ៍ថា មានផ្សែងខ្មៅក្រាស់ៗជាច្រើននៅក្នុងតំបន់ជាច្រើននៅក្នុង និងក្រៅទីក្រុងនេះ។
លោក Sobyanin បាននិយាយថា យានដ្រូនច្រើនគ្រឿងបានទៅដល់រោងចក្រចម្រាញ់ប្រេងមូស្គូ នៅក្នុងសង្កាត់ Kapotnya ភាគអាគ្នេយ៍នៃទីក្រុងនេះ។ ក្រុមពន្លត់អគ្គិភ័យ ត្រូវបានបញ្ជូនទៅកាន់ទីតាំងនោះ ភ្លាមៗ៕

